ព័ត៌មាន

តើលោកអ្នកដឹងព័ត៌មានអ្វីខ្លះអំពីស្មាតហ្វូន Huawei Mate 30, 30 Pro, 30 RS, 30 Lite និង 5G?

ពេលនេះយើងគឺស្ថិតនៅក្នុងឆមាសទី ២ ឆ្នាំ ២០១៩ នេះ ហើយនៅថ្ងៃនេះ វាគឺដល់ពេលដែលក្រុមហ៊ុនបច្ចកវិទ្យា Huawei ប្រកាសបង្ហាញនូវស្មាតហ្វូន Mate 30 series – Huawei Mate 30, Mate 30 Pro, Mate 30 RS, Mate 30 Lite និងស្មាតហ្វូន Mate 30 series 5G​។ តើអ្នកបានដឹងអ្វីខ្លះអំពីស្មាតហ្វូន Huawei Mate 30 series នេះ?

តាមការបញ្ជាក់របស់ព័ត៌មានបែកធ្លាយជាច្រើននោះ ស្មាតហ្វូន Huawei Mate 30 នឹងមានអេក្រង់ 2.5D display ជាមួយនឹង Notch ដែលតូចជាងមុនបើធៀបជាមួយនឹងស្មាតហ្វូន Mate 30 Pro ជាមួយនឹងអេក្រង់ទឹកធ្លាក់ដែលរួមមានមុខងារ 3D face security sensors ថែមទៀត។ ស្មាតហ្វូន Huawei Mate 30 និង 30 Pro នេះនឹងមានការឌីស្សាញកាមេរ៉ាខាងក្រោយដែលមានរូបរាងជារង្វង់ជាមួយនឹងកាមេរ៉ា 4 គ្រាប់រួមជាមួយនឹងភ្លើង LED Flash ថែមទៀត។

ស្មាតហ្វូន Mate 30 Pro នេះមានភ្ជាប់ជាមួយនឹងកាមេរ៉ា dual main Leica cine quad-camera ដែលមានកាមេរ៉ាគោលទំហំ 40MP Cine camera (main) + 40MP SuperSensing camera (main) + 8MP telephoto camera + 3D Depth Sensing Camera ថែមទៀត។ សម្រាប់ស្មាតហ្វូន Mate 30 ប្រហែលជាមានកាមេរ៉ា ៣ គ្រាប់ LEICA ប៉ុន្តែវានៅមិនទាន់មានការបញ្ជាក់អំពីទំហំកាមេរ៉ារបស់វានៅឡើយទេ។

ស្មាតហ្វូន Mate 30 series នឹងទ្រទ្រង់ទៅលើការថតវីដេអូ 4K នៅក្នុងកម្រិត 60 frames per second (fps) ខណៈពេលដែលស្មាតហ្វូន Flagships ជំនាន់មុនគឺមានកម្រិតត្រឹមតែ 30fps ប៉ុណ្ណោះ។ ស្មាតហ្វូន Mate 30 Pro ប្រហែលអាចមានសមត្ថភាពក្នុងការថតវីដេអូកម្រិត 8K បានថែមទៀត។ កាមេរ៉ានេះក៏មានការពង្រឹងទៅលើមុខងារ AI និង Ultra High Definition night ថែមទៀត។ ស្មាតហ្វូន Huawei Mate 30, Mate 30 Pro និង Mate 30 RS នឹងមានបន្ទះឈីប Kirin 990 series processors សម្រាប់ប្រភេទ 4G និង 5G ថែមទៀត។ ស្មាតហ្វូន Huawei Mate 30 នេះមានទំហំ 6+128GB version ហើយស្មាតហ្វូន Mate 30 Pro Pro គឺមមានទំហំ 8GB RAM និង 256GB storage ឬ 512GB ថែមទៀត។

ស្មាតហ្វូន Huawei Mate 30 នេះមានថាមពលថ្មទំហំ 4200mAh​ខណៈពេលដែលស្មាតហ្វូន Mate 30 Pro មានថាមពលថ្មទំហំ 4500mAh​។ ស្មាតហ្វូននេះនឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យា 40W wired charging និង 27W Wireless fast charging ខណៈពេលដែលស្មាតហ្វូន Pro គឺមានបច្ចេកវិទ្យា 55W ឬ 65W ។ ស្មាតហ្វូន Mate 30 និង 30 Pro នឹងប្រើប្រាស់នូវ USB Type-C ports និង Primary Mic នៅផ្នែកខាងក្រោម ហើយវាក៏មានភ្ជាប់ជាមួយនឹងរន្ធដោតកាសស្តាប់ 3.5 mm audio jack ផងដែរ។សម្រាប់ពណ៌របស់ស្មាតហ្វូន Mate 30 និង Mate 30 Pro គឺមាន Space Silver, Cosmic Purple, Blackនិង Emerald Green ៕

image

image