ព័ត៌មាន

ប្រទះឃើញនូវវីដេអូ Unboxថ្មីរបស់ស្មាតហ្វូន Huawei Mate 30 Pro មុនការសម្ភោធន៍នៅថ្ងៃនេះ!

ថ្មីៗនេះ វាមានការបង្ហោះនូវវីដេអូ Unbox ថ្មីដែលត្រូវគេចែកចាយនៅលើបណ្តាញសង្គម Weibo ដែលមានការបង្ហាញនូវស្មាតហ្វូន Mate 30 Pro ដែលមានពណ៌ប្រផេះ Space Silver ។ នៅលើប្រអប់របស់ស្មាតហ្វូនលក់រាយនេះមានភ្ជាប់ជាមួយនឹងពាក្យថា Cine Camera technology ជាមួយនឹង  SuperSensing ។

តាមការបញ្ជាក់នៅក្នុងរបាយការណ៍កាលពីពេលមុននេះ ស្មាតហ្វូន Huawei Mate 30 Pro នេះនឹងមានភ្ជាប់ជាមួយនឹងកាមេរ៉ា 4 គ្រាប់ Dual Main Leica Cine quad-camera ដែលមានទំហំ 40MP Cine camera (main) + 40MPSuperSensing camera (main) + 8MP telephoto camera + 3D Depth Sensing Camera ។

ស្មាតហ្វូនMate 30 Pro នឹងប្រើប្រាស់នូវបន្ទះឈីប Kirin 990 processor ថាមពលថ្មទំហំ 4500mAh និងទ្រទ្រង់នូវបច្ចេកវិទ្យា 40W (តាមខ្សែ) និង 27W wireless super-fast charging ផងដែរ។ ស្មាតហ្វូននេះដំណើរការនូវ EMUI 10 ផ្អែកនៅលើ Android 10 ។ ហើយវាមានអេក្រង់ទឹកធ្លាក់ដល់ទៅ 90 ដឺក្រេថែមទៀត។ ស្មាតហ្វូន Huawei Mate 30, Mate 30 Pro និង​ Mate 30 RS ក៏ដូចជា Mate 30 Lite នឹងបង្ហាញខ្លួននៅថ្ងៃទី ១៩ ខែកញ្ញាថ្ងៃនេះនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់៕

 image