ព័ត៌មាន

Huawei Mate 30 Pro នឹងទ្រទ្រង់នូវការថតវីដេអូកម្រិត 7680fps

Huawei Mate 30 Pro នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតដែលនឹងមានភ្ជាប់ជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះគោលខាងក្រោយរបស់វាដែលអាចធ្វើការថតរូបភាពបានច្បាស់ស្រស់ស្អាតបំផុត។ តាមការបញ្ជាក់នៅក្នុងព័ត៌មាននេះ ស្មាតហ្វូន Huawei Mate 30 Pro មានសមត្ថភាពនៅក្នុងការថតនៅក្នុងកម្រិត 7680 frames per second (fps) ដែលមានកម្រិត Frame Rate ខ្ពស់ជាងស្មាតហ្វូនប្រណិតផ្សេងទៀតដល់ទៅ 8 ដង។

សម្រាប់កម្រិត Frame Rate ខ្ពស់បែបនេះនឹងអនុញ្ញាតអោយស្មាតហ្វូននេះអាចធ្វើការថតនូវវីដេអូ Super Slow-mo បានជាមួយនឹងល្បឿនលឿនក្នុងការប្រើប្រាស់ជាទីបំផុត។ កាមេរ៉ារបស់ស្មាតហ្វូន Mate 30 Pro នេះក៏មានការបន្ថែមនូវ movie grade effects សម្រាប់ជំនួយទៅលើការថតរូបភាពលក្ខណៈអាជីពថែមទៀត។

ស្មាតហ្វូន Huawei Mate 30 Pro នេះនឹងមានភ្ជាប់ជាមួយនឹងកាមេរ៉ា Leica Movie quad-camera  ដែលមានទំហំ 40MP Movie/Cine camera (main) + 40MP SuperSensing camera (main) + 8MP telephoto camera + 3D Depth Sensing Camera ។ ស្មាតហ្វូន Mate 30 Pro នេះនឹងប្រើប្រាស់នូវបន្ទះឈីប Kirin 990 Processor ថាមពលថ្ម 4500mAh និងការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 40W wired និង 27W wireless super-fast charging ថែមទៀត៕

image

image