ព័ត៌មាន

ដឹងអត់ អេក្រង់របស់ស្មាតហ្វូន Huawei Mate 30 Pro ទ្រទ្រង់នូវម្រាមដៃ 4 ក្នុងការលេងហ្គេមកាន់តែងាយស្រួល

បន្ទាប់ពីស្មាតហ្វូនស៊េរីថ្មី Huawei Mate 30 series ប្រកាសបង្ហាញខ្លួនជាផ្លូវការរួចហើយនោះ វាក៏មានមុខងារថ្មីមួយដែលអ្នកលេងហ្គេមចង់បានអំពីស្មាតហ្វូនស៊េរីថ្មីនេះ តើនោះគឺជាអ្វីទៅ? តាមការបញ្ជាក់ព័ត៌មានថ្មីបំផុតនោះ ស្មាតហ្វូនស៊េរីថ្មី Huawei Mate 30 Pro មានភ្ជាប់ជាមួយនឹងអេក្រង់ទឹកធ្លាក៉ OLED Display ដែលមានកម្រិតគែមកោងដល់ទៅ 88 ដឺក្រេថែមទៀត។

មុខងារថ្មីនេះគឺសម្រាប់ការលេងហ្គេមដែលអ្នកលេងហ្គេមជាច្រើនអាចប្រើប្រាស់នូវអេក្រង់ដ៏ធំនេះ រួមជាមួយនឹងគែមនៃអេក្រង់នេះធ្វើជាកន្លែងសម្រាប់ចុច Click នៅលើប៊ូតុងតាមរយៈការបញ្ជាពីម្រាមដៃចង្អុលរបស់អ្នក ខណៈពេលដែលមេដៃរបស់អ្នកគឺសម្រាប់ធ្វើការគ្រប់គ្រងនៅលើអេក្រង់នេះ។

សម្រាប់ផ្នែកគែមខាងឆ្វេង និងខាងស្តាំរបស់ស្មាតហ្វូននេះគឺមានរាងសំប៉ែតដែលងាយស្រួលក្នុងការគ្រប់គ្រងដោយសារតែលើកនេះអេក្រង់របស់វាគឺដកចេញនូវប៊ូតុងឡើងចុះសំឡេងអស់ហើយ ដូចនេះ ការលេងហ្គេមនេះគឺកាន់តែអស្ចារ្យគ្មានគូប្រៀបនោះទេ៕

image

image