ព័ត៌មាន

Huawei Vision ដ៏ឆ្លាតវៃបង្ហាញខ្លួនជាផ្លូវការហើយ!

នៅថ្ងៃទី ១៩ ខែកញ្ញានេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ទើបតែប្រកាសបង្ហាញនូវផលិតផលនៃអេក្រង់ឆ្លាតវៃចុងក្រោយបំផុតរបស់ខ្លួននោះគឺ Huawei Vision សម្រាប់អ្នកប្រើប្រាស់របស់ខ្លួននៅទូទាំងពិភពលោក។ តាមការបញ្ជាក់របស់ក្រុមហ៊ុននេះមិនមែនជាទូរទស្សន៍ឆ្លាតវៃអ្វីនោះទេ ប៉ុន្តែវាហាក់ដូចជាស្មាតហ្វូនដែលមានអេក្រង់ធំទៅវិញ។

Huawei Vision មានអេក្រង់កម្រិត 4K Quantum Dot Screen ជាមួយនឹងពណ៌កូល័រច្បាស់ខ្ពស់ និងកម្រិត refresh rate 120Hz ។ ក្រុមហ៊ុន Huawei មានផ្តល់ជូននូវអេក្រង់នេះជាមួយនឹងទំហំ 65-inch និង 75-inch ហើយវាក៏មានគម្រោងក្នុងការបញ្ចេញនូវអេក្រង់ទំហំ 55-inch និង 85-inch ថែមទៀត។ Huawei Vision ប្រើប្រាស់នូវបន្ទះឈីប Honghu 818 ជាមួយរ៉េមទំហំ 6GB និងម៉េមូរីទំហំ 64GB ។

ស្រដៀងគ្នាទៅនឹង Honor Vision, Huawei Vision ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ HarmonyOS/Hongmeng OS នឹងធ្វើការជា IoT control centerនិងការទ្រទ្រង់ជាមួយនឹងផលិតផល HiLink ជាង ៥០ លានថែមទៀត។ នៅផ្នែកខាងក្រោមរបស់ Huawei Vision នេះ វាមាន 8 high-quality speaker 1 subwoofer និង 1 reflector Intelligent Sound System ដែលផ្តល់នូវគុណភាពសំឡេងលឺច្បាស់កម្រិត 5.1 sound effect intelligent sound ដ៏ឆ្លាតវៃថែមទៀត។

ជាមួយនឹងមុខងារ Multi-screen collaboration នេះ ទូរទស្សន៍ Huawei Vision នេះអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចចែករំលែកនូវ Files បានដោយផ្ទាល់ទៅកាន់ទូរទស្សន៍នេះតាមរយៈកម្មវិធី Huawei Share ឬចេញពីស្មាតហ្វូនទៅកាន់ទូរទស្សន៍នេះតាមរយៈកម្មវិធី One-Hop Projection រួមជាមួយនឹង Bluetooth remote control ជាមួយនឹងមុខងារ AI assistant ថែមទៀត។ ទូរទស្សន៍ឆ្លាតវៃនេះមានភ្ជាប់ជាមួយនឹងកាមេរ៉ា Selfies ផុសឡើងជាមួយនឹងបច្ចេកវិទ្យា face recognition និង gesture recognition, AI fitness និង AI Kids ផងដែរ។ Huawei Vision អាចធ្វើការកក់ទិញបាននៅក្នុងប្រទេសចិនចាប់ពីថ្ងៃទី ២០​ខែកញ្ញានេះ៕

image

image

image