ព័ត៌មាន

ចំណែកទីផ្សារស្មាតហ្វូន NOKIA នៅក្នុងប្រទេសឥណ្ឌាមានចំនូន​ 2.8% ដែលកើនឡើងពីត្រីមាសទី 1 ឆ្នាំ 2019

Fortune India ទើបតែធ្វើការចុះផ្សាយនូវ Profile របស់ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុន​Nokia នោះ។ នៅក្នុងអត្ថបទដែលចុះផ្សាយនេះមានចំណងជើងថា “Nokia: The revenant” ហើយវាផ្តោតទៅលើទីផ្សារស្មាតហ្វូន ទីផ្សាររបស់ទូរស័ព្ទនៅក្នុងប្រទេសឥណ្ឌា និងប្រវត្តិរឿងរបស់ក្រុមហ៊ុន​ HMD គម្រោងនាពេលខាងមុខ និងស្ថានភាពបច្ចុប្បន្នថែមទៀត។

នៅក្នុងអត្ថបទនេះមានការប៉ាន់ប្រមាណថា ទីផ្សារស្មាតហ្វូននៅក្នុងប្រទេសឥណ្ឌានឹងមានការកើនឡើង 12.9%នៅក្នុងរយៈពេល ៣ ឆ្នាំខាងមុខនេះបើធៀបជាមួយនឹងទីផ្សារស្មាតហ្វូននៅក្នុងសហរដ្ឋអាមេរិក និងចិនដែលរំពឹងថានឹងមានការធ្លាក់ចុះទៅលើការនាំចេញនោះ។

ស្មាតហ្វូនរបស់ Nokia គឺស្ថិតនៅក្នុងលំដាប់កំពូលទាំង ១០ របស់ប្រទេសឥណ្ឌាជាមួយនឹងចំណែកទីផ្សារ 2.8% នៅក្នុងត្រីំមាសទី ២ ឆ្នាំ ២០១៩ នេះ នេះបើតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន Counterpoint Research ដែលមានការកើនឡើងពីត្រីមាសទី ១ ឆ្នាំ ២០១៩ នេះដែលមានចំណែកទីផ្សារ 1.7% ៕

image

imageimage