ព័ត៌មាន

Huawei MediaPad M5 Lite នឹងបង្ហាញខ្លួននៅថ្ងៃទី ២៣ ខែកញ្ញានេះនៅក្នុងប្រទេសឥណ្ឌា

ថេប្លេត Huawei MediaPad M5 Lite នឹងបង្ហាញខ្លួននៅថ្ងៃទី ២៣ ខែកញ្ញាខាងមុខនេះនៅក្នុងប្រទេសឥណ្ឌា ហើយវានឹងដាក់លក់ផ្តាច់មុខនៅលើ Flipkart ហើយការលក់ថេប្លេតនេះគឺចាប់ផ្តើមពីថ្ងៃទី ២៩ ខែកញ្ញាខាងមុខនេះ។

Huawei MediaPad M5 Lite នេះមានអេក្រង់ទំហំ 10.1-inch FullHD IPS display ជាមួយនឹងបន្ទះឈីប octa-core processor ហើយវាមានពីរទំហំសម្រាប់ធ្វើការជ្រើសរើសនោះគឺ 3GB RAM/32GB ROM & 4GB RAM/64GB ROM ។ ថេប្លេតនេះមានថាមពលថ្មទំហំ 7500mAh ដែលអាចប្រើប្រាស់បានច្រើនជាង ១៣ ម៉ោង និងទ្រទ្រង់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន 18W fast charging ថែមទៀត។

ថេប្លេតនេះដំណើរការនូវ EMUI 8.0 (Android 8) ហើយវាក៏អាប់ដេតទៅកាន់ EMUI 9.1 ផងដែរ។ វាមានភ្ជាប់ជាមួយនឹង quad speakers របស់ Harman Kardonនិងផ្តល់នូវកម្រិតសំលេង 3D surround sound ថែមទៀត។ ថេប្លេតនេះអាចប្រើប្រាស់បានជាមួយនឹង M-Pen lite stylus និងមុខងារ 5 Modes សម្រាប់ជំនួយដល់ភ្នែកក្នុងការមើលថែមទៀតដូចជា Optimal Distance Reminder , Posture Guidance, Light Adjustment, Blue Ray Filter និង Usage Time Control ផងដែរ៕

image

image