ព័ត៌មាន

ក្តៅៗ! Nokia 2720 Flip (បត់) ដែលអតិថិជនទន្ទឹងរង់ចាំនឹងមកដល់កម្ពុជាហើយ!

មុនមួយថ្ងៃនៃព្រឹត្តិការណ៍ IFA2019 ក្រុមហ៊ុនបច្ចេកវិទ្យា NOKIA Mobile របស់ប្រទេសហ្វាំងឡង់បានប្រកាសបង្ហាញនូវទូរស័ព្ទ Nokia ស៊េរីថ្មីជាច្រើនម៉ូឌែល ក្នុងនោះគេសង្កេតឃើញនូវម៉ូឌែលថ្មី NOKIA 2720 Flip ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងដោយសារនេះគឺជាទូរស័ព្ទមានរូបរាងស្រស់ស្អាត អាចបត់បានយ៉ាងកាលីបទាន់សម័យរួមជាមួយនឹងការរចនាដ៏លេចធ្លោជាពិសេសសម្រាប់យុវវ័យដែលនិយមទៅលើភាពស៊ីវិល័យ និងស្វែងរកនូវអ្វីដែលថ្មីក្នុងការប្រើប្រាស់នោះ។

 image

ថ្មីៗនេះក្រុមហ៊ុន ខេធីអិច (KTH) តំណាងចែកចាយស្មាតហ្វូនរបស់ប្រទេសកម្ពុជាបញ្ជាក់ថា NOKIA 2720 Flip ម៉ូឌែលថ្មីនេះមានលក់នៅលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជាយើងហើយ។ នេះគឺជាដំណឹងមួយដ៏ល្អដែលអ្នកគាំទ្រជាច្រើនរបស់ក្រុមហ៊ុន NOKIA កំពុងតែទន្ទឹងរង់ចាំវត្តមានរបស់ទូរស័ព្ទបើកបត់ជំនាន់ថ្មីដ៏ស៊ីវិល័យ និងទាន់សម័យនេះ។ តើវាមានអ្វីដែលអស្ចារ្យខ្លះសម្រាប់ទូរស័ព្ទម៉ូឌែលថ្មី Nokia 2720 Flip នេះទៅ? បើអ្នករំលឹកទៅដល់កាលពីសម័យជំនាន់មុននោះ ទូរស័ព្ទបើកបត់នេះគឺមានការពេញនិយមខ្លាំងមែនទែន។ ពេលនេះ វាក៏មានការ Upgrade ទៅលើផ្នែកសំខាន់ៗមួយចំនួនផងដែរដូចជាការប្រើប្រាស់នូវប៊ូតុងធំ និងអក្សរធំនោះ វាពិតជាមានភាពងាយស្រួលក្នុងការប្រើប្រាស់មែនទែន។

image

NOKIA 2720 Flip នេះមានការឌីស្សាញយ៉ាងល្អឥតខ្ចោះ និងធន់ក្នុងការប្រើប្រាស់បំផុតដោយសារតែតួខ្លួនរបស់ទូរស័ព្ទនេះផលិតឡើងពីប៉ូលីកាបូណាត (Polycarbonate) ដែលរឹងមាំបំផុតក្នុងការប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នក។ ទូរស័ព្ទនេះមានរូបរាងតូចយ៉ាងស្រស់ស្អាតងាយស្រួលដាក់នៅក្នុងហោប៉ាវ ឬដាក់នៅក្នុងកាបូបរបស់មនុស្សស្រីថែមទៀតផង។ អ្វីដែលរឹតែពិសេសជាងនេះទៀតនោះ ការខល ឬការផ្ញើសារពេលនេះគឺមិនចាំបាច់វាយនៅលើប៊ូតុងដូចមុនទៀតនោះទេ អ្នកអាចប្រើប្រាស់ជាមួយនឹងជំនួយការឆ្លាតវៃ Google Assistant តាមរយៈការបញ្ជាដោយសំឡេងបានថែមទៀត។ វាពិតជាអស្ចារ្យមែនទែនក្នុងការប្រើប្រាស់ប្រកបដោយភាពឈ្លាសវៃនៅក្នុងយុគសម័យថ្មីនេះ។

image

អ្វីដែលរឹតតែពិសេសជាងនេះទៀតនោះ NOKIA 2720 Flip មានភ្ជាប់រួចជាស្រេចនូវកម្មវិធី Facebook, WhatsApp, YouTube និងកម្មវិធីជាច្រើនទៀតសម្រាប់ភ្ជាប់ទំនាក់ទំនងជាមួយនឹងមិត្តភក្តិ និងក្រុមគ្រួសារបានយ៉ាងងាយស្រួល ហើយវាក៏មានភ្ជាប់ជាមួយនឹងប៊ូតុងបន្ទាន់ (Emergency Button) ក្នុងការខលរកជំនួយបានភ្លាមៗថែមទៀតផង។ ទូរស័ព្ទនេះទ្រទ្រង់ទៅលើសេវា 4G ដែលផ្តល់នូវល្បឿនលឿនក្នុងការប្រើប្រាស់នៅលើអ៊ីនធើណិតម៉ាពេញចិត្តតែម្តង ជាពិសេសអ្នកក៏អាចប្រើប្រាស់ទូរស័ព្ទនេះជា WiFi Hotspot សម្រាប់ចែករំលែកអ៊ីនធឺណិតបានថែមទៀតផង។ NOKIA 2720 Flip អាចប្រើប្រាស់បានដល់ទៅ ២៧ ថ្ងៃសម្រាប់ការបញ្ចូលថាមពលថ្មម្តងថែមទៀត​​ ហើយតម្លៃតែ ៨៩​ដុល្លាអាមេរិកប៉ុណ្ណោះ។   

image

កុំភ្លេចណា! ហ្វេនៗរបស់ក្រុមហ៊ុន NOKIA ទាំងអស់នៅកម្ពុជា! Nokia 2720 Flip ជាជម្រើសដ៏ល្អបំផុតក្នុងការប្រើប្រាស់! សម្រាប់ព័ត៌មានលម្អិតអាចទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជន ក្រុមហ៊ុនខេធីអេច (KTH) តាមរយៈទូរសព្ទលេខ៖ 012879 707

*** បញ្ជាក់៖ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍!!!