ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី NOKIA 7.2 បង្ហាញខ្លួននៅប្រទេសឥណ្ឌាហើយ

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា​ Nokia Mobile ប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Nokia 7.2 ជាផ្លូវការសម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌា។ ស្មាតហ្វូននេះនឹងដាក់លក់នៅសប្តាហ៍ក្រោយនេះគឺនៅថ្ងៃទី ២៣ ខែកញ្ញាខាងមុខនេះ ហើយវាមានពណ៌ Cyan Green និង Charcoal ហើយវាមានពីរទំហំសម្រាប់ធ្វើការជ្រើសរើសផងដែរ។

ស្មាតហ្វូន Nokia 7.2 នេះមានរ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GBហើយវាដាក់លក់នៅក្នុងតម្លៃ Rs. 18,599 (€236, $261) ខណៈពេលដែលទំហំ 6GB និង 64GB គឺលក់នៅក្នុងតម្លៃ Rs. 19,599 (€249, $275) ។ ស្មាតហ្វូននេះអាចរកទិញបាននៅថ្ងៃទី ២៣ ខែកញ្ញានេះនៅលើហាងង Flipkart និង Nokia Store ៕

image

image