ព័ត៌មាន

NOKIA 2.1 ទទួលបាននូវការអាប់ដេតសុវត្ថិភាពសម្រាប់ខែកញ្ញាពីក្រុមហ៊ុន Google

ពេលនេះ ស្មាតហ្វូន Nokia 2.1 ទទួលបាននូវការអាប់ដេតសុវត្ថិភាពហើយសម្រាប់ខែកញ្ញា ឆ្នាំ ២០១៩ នេះពីក្រុមហ៊ុនបច្ចេកវិទ្យា Google ។ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ធ្លាប់បានសន្យាហើយថាខ្លួននឹងបន្តធ្វើការអាប់ដេតសម្រាប់ស្មាតហ្វូនជាច្រើនរបស់ខ្លួនចាប់ពីម៉ូឌែលឆ្នាំ ២០១៧ មក។ ការអាប់ដេតនេះគឺមានការពង្រឹងទៅលើល្បឿន UI និងធ្វើអោយការប្រើប្រាស់កាន់តែប្រសើរជាងមុនថែមទៀត។​

អ្នកអាចចូលមើលនៅក្នុង Setting នៅក្នុងស្មាតហ្វូនរបស់អ្នកដើម្បីធ្វើការអាប់ដេតនេះ។ ការអាប់ដេតនេះមានទំហំ 92.3 MB ៕

image