ព័ត៌មាន

ទូរសព្ទ NOKIA ស៊េរីថ្មីបង្ហាញខ្លួននៅក្នុងប្រទេសហ្វីលីពីនហើយ!

នៅទីបំផុត ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ប្រកាសបង្ហាញនូវទូរសព្ទស៊េរីថ្មីជាច្រើនម៉ូឌែលរបស់ខ្លួននៅក្នុងប្រទេសហ្វីលីពីន។ អ្នកគាំទ្ររបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia នេះអាចទិញទូរសព្ទស៊េរីថ្មីទាំងនេះដែលបានប្រកាសបង្ហាសខ្លួននៅក្នុងព្រឹត្តិការណ៍ IFA នៅក្នុងទីក្រុងប៊ែរឡាំងបាន។

ទូរសព្ទ Nokia 7.2, Nokia 6.2, Nokia 2720 Flip, Nokia 800 Tough Nokia 110 ពេលនេះបង្ហាញខ្លួននៅលើហាង Stores ជាច្រើនដែលជាដៃគូចែកចាយរបស់ក្រុមហ៊ុន Nokia Mobile ប៉ុន្តែសម្រាប់តម្លៃរបស់វានៅមិនទាន់ទម្លាយនៅឡើយទេ។ យ៉ាងណាមិញ ទូរសព្ទម៉ូឌែលថ្មីទាំងនេះអាចនឹងដាក់លក់ជាផ្លូវការនៅចុងខែកញ្ញានេះ ហើយវាក៏នឹងចាប់បានទីផ្សារយ៉ាងធំនៅប្រទេសហ្វីលីពីនផងដែរ៕

image

image