ព័ត៌មាន

ការ PREORDER ស្មាតហ្វូន NOKIA 6.2 និង NOKIA 7.2 ចាប់ផ្តើមហើយនៅក្នុងប្រទេសកេនយ៉ា

ស្មាតហ្វូនស៊េរីថ្មី Nokia 6.2 និង Nokia 7.2 កំពុងតែធ្វើដំណើរសន្សឹមៗទៅកាន់ទីផ្សារជាច្រើនរបស់ពិភពលោកហើយ។ ការ Pre-order ទៅលើស្មាតហ្វូនម៉ូឌែលចុងក្រោយបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia នេះពេលនេះចាប់ផ្តើមហើយនៅក្នុងប្រទេសកេនយ៉ាតាមរយៈ Jumia Mall webshop ។

ក្រុមហ៊ុន​ Nokia Mobile ក៏ផ្តល់នូវកាដូបន្ថែមសម្រាប់អ្នកដែលធ្វើការ Pre-order ទៅលើស្មាតហ្វូន 6.2 ឬ 7.2 នេះ។ សម្រាប់អតិថិជនដែល Pre-order ស្មាតហ្វូន Nokia 6.2 ទទួលបាននូវកាតាបមួយ ខណៈពេលដែលអ្នក Pre-order ស្មាតហ្វូន Nokia 7.2 នឹងទទួលបាននូវកាសស្តាប់ Nokia True Wireless Earbuds ។ សម្រាប់តម្លៃរបស់ស្មាតហ្វូន Nokia 6.2 គឺ Ksh 24,000 (€209) ខណៈពេលដែល Nokia 7.2 ដែលមានរ៉េមទំហំ 4GB គឺមានតម្លៃ Ksh 34,000 (€296) ៕

image

image