ព័ត៌មាន

Samsung ប្រកាសបង្ហាញនូវសេនស័រកាមេរ៉ាស្មាតហ្វូនដែលមានទំហំភិចសែលតូចបំផុត

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែប្រកាសបង្ហាញនូវសេនស័រកាមេរ៉ាថ្មីសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើនដែលមានឈ្មោះថា ISOCELL Slim GH1 ។ សេនស័រថ្មីនេះមានភ្ជាប់ជាមួយនឹងទំហំភិចសែលតូចបំផុតគឺត្រឹមតែ 0.7 micrometers ហើយវាគឺជាដំណោះស្រាយថ្មីសម្រាប់ស្មាតហ្វូនដែលមានអេក្រង់ Slim Full Display ។

វានៅមិនទាន់ច្បាស់នោះទេថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung អាចនឹងប្រើប្រាស់សេនស័រនេះសម្រាប់ស្មាតហ្វូនដែលមានកាមេរ៉ាផុសឡើងលាក់នៅក្នុងខ្លួនរបស់ស្មាតហ្វូននេះនោះ ឬស្មាតហ្វូនដែលមានការឌីស្សាញជាមួយនឹងគែមព័ទ្ធអេក្រង់ស្តើងបំផុតនោះ។ Slim GH1 គឺជា  43.7-megapixel sensor ដែលពិតជាខុសប្លែកខ្លាំងមែនទែនពីសេនស័រ  108MP sensor ដែលក្រុមហ៊ុន​Samsung ប្រកាសបង្ហាញកាលពីខែមុននេះ។

ISOCELL Slim GH1 នេះមានសមត្ថភាពអាចធ្វើការថតវីដេអូនៅក្នុងកម្រិតភាពច្បាស់  3984×2740 pixels ហើយអាចធ្វើការទម្លាក់មកនៅត្រឹម  4K ឬ 3,840×2,160 pixels បាន។ សេនស័រនេះអាចថតវីដេអូ 4K នៅក្នុងកម្រិត 60fps បានថែមទៀត។  ISOCELL Slim GH1 ភ្ជាប់ជាមួយនឹងមុខងារ Dual Pixel autofocus, gyro-based electronic image stabilization និង real-time HDR ។ វានឹងធ្វើការផលិតទ្រង់ទ្រាយធំនៅចុងឆ្នាំនេះ៕

image

image