ព័ត៌មាន

ថាមែនៗ…! កំពូលអធិរាជស្មាតហ្វូនប៊ិក Galaxy Note 10 និង 10+ លក់ដាច់ខ្លាំងលើសពីការរំពឹងទុក!!

ក្នុងមួយរយៈពេលខ្លីចុងក្រោយនេះយើងសង្កេតឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង បានបញ្ចេញនូវកំពូលស្មាតហ្វូនប្រចាំឆ្នាំ ២០១៩ របស់ខ្លួនផ្ទួនៗដោយមិនបង្អង់ដៃឡើយដែលជាហេតុធ្វើឱ្យទីផ្សារទាំងមូលផ្អើលឈូឆរ កក្រើក និងកោតសរសើរជាមួយនឹងបច្ចេកវិទ្យាដ៏ល្អអស្ចារ្យផ្តាច់គេនៃផលិតផលរបស់ខ្លួន! ជាក់ស្តែងក្នុងទីផ្សារប្រទេសកម្ពុជាដែលពោរពេញដោយអ្នកចូលចិត្តប្រើប្រាស់នូវកំពូលផលិតផល ស្មាតហ្វូនរបស់ក្រុមហ៊ុន សាមសុង ម៉ូឌែល Galaxy Note 10 និង 10+ ពិតជាបានទទួលការស្រឡាញ់គាំទ្រ និងលក់ដាច់យ៉ាងច្រើនលើសលុបខ្លាំងបំផុតហួសពីការរំពឹងទុករបស់ក្រុមហ៊ុន។

image

image

បើតាមប្រសាសន៍របស់លោក Warren Chew ដែលជាប្រធានផ្នែកលក់ទូរស័ព្ទដៃនៃក្រុមហ៊ុនសាខាថៃសាមសុង អេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រកាសយ៉ាងច្បាស់ និងមានមោទនភាពថា “អធិរាជកំពូលស្មាតហ្វូន Galaxy Note 10 និង 10+ ពិតជាលក់ដាច់ខ្លាំងមែនទែនតែម្តង…! លក់ដាច់រហូតដល់ថ្នាក់ស្ទើរតែដាច់ស្តុកតាមដេប៉ូចែកចាយរបស់ផលិតផលល សាមសុង ផងដែរ។ អស្ចារ្យ…!!

 image

លោកក៏បានបន្ថែមទៀតថា “ក្រុមហ៊ុនសាមសុង ប្តេជ្ញានឹងមិនធ្វើឱ្យអតិថិជនរបស់ខ្លួនទាំងអស់ទាស់ចិត្តឡើយដោយខិតខំព្យាយាមឱ្យអស់ពីលទ្ធភាព ដើម្បីធ្វើការផ្តល់ជូនស្តេចកំពូលស្មាតហ្វូនប៊ិកដ៏ល្អឥតខ្ចោះទាំង ២ ស៊េរីនេះ ជូនដល់អតិថិជនទាន់ពេលវេលា!

ហើយខាងក្រោមនេះ គឺជាតម្លៃ និងពណ៌របស់ Galaxy Note 10 និង 10+  ដែលផ្តល់ជូន៖

* Galaxy Note10៖ មាន…ពណ៌ (ពណ៌ប្រាក់, ពណ៌……… ) តម្លៃ $899

* Galaxy Note10+៖ មាន ៣ ពណ៌ (ពណ៌ប្រាក់ ពណ៌ខ្មៅ ពណ៌ស) តម្លៃ $1,059

លោកអ្នកក៏អាចរកជាវកំពូលស្មាតហ្វូន Galaxy Note 10 និង 10+ បាននៅតាមហាង ឬដេប៉ូចែកចាយទូរស័ព្ទដៃ និងផលិតផល សាមសុង ទាំងអស់ក្នុងប្រទេសកម្ពុជាដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងមកកាន់លេខ 1800 20 3232 !!

image

image