ព័ត៌មាន

Facebook ធ្វើការបិទកម្មវិធីជាង 10,000 របស់អ្នកអភិវឌ្ឍកម្មវិធីជាង 400 នាក់ដោយសារតែរំលោភបំពានទៅលើ Privacy របស់ Faceboook

ក្រុមហ៊ុនហ្វេសប៊ុកប្រកាសថា ពួកគេផ្អាកកម្មវិធីចំនួនរាប់ពាន់រាប់ពាន់ដែលមានទាក់ទងជាមួយអ្នកអភិវឌ្ឍន៍ចំនួន ៤០០នាក់ដោយសារតែបញ្ហាឯកជនភាព និងបង្កការគំរាមកំហែងដល់សហគមន៍ហ្វេសប៊ុក។ បន្ទាប់ពីមានរឿងអាស្រូវ Cambridge Analytica ធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ហ្វេសប៊ុកចំនួន ៨៧លាននាក់រួចមក ក្រុមហ៊ុនហ្វេសប៊ុកនៅតែផ្តោតការយកចិត្តទុកដាក់ និងបង្កើនការស៊ើបអង្កេតស៊ីជម្រៅដើម្បីស្វែងរកកម្មវិធីងាយរងគ្រោះ។

ហ្វេសប៊ុកចាប់ផ្តើមធ្វើការស៊ើបអង្កេតដោយផ្អែកលើការអនុញ្ញាតភាពងាយស្រួលដែលស្នើសុំពីកម្មវិធីពីរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកដែលមានន័យថា“តើមានអ្នកប្រើប្រាស់ប៉ុន្មាននាក់ និងទិន្នន័យប៉ុន្មានដែលពួកគេអាចចូលបាន”។ ក្រោយមកហ្វេសប៊ុកចាប់ផ្តើមកំណត់កម្មវិធីដែលបំពានគោលការណ៍ឯកជនភាពដោយផ្អែកលើសញ្ញាដែលទាក់ទងនឹងសក្តានុពលរបស់កម្មវិធីនិងធ្វើការពិនិត្យស៊ីជម្រៅ។ រហូតមកដល់ពេលនេះការស៊ើបអង្កេតអនុវត្តជាមួយកម្មវិធីចំនួនរាប់លានកម្មវិធី ហើយធ្វើការផ្អាកកម្មវិធីជាង ១០ពាន់កម្មវិធីដោយសារហេតុផលជាច្រើនហើយក្រុមអ្នកបង្កើតកម្មវិធីដែលប្រើដោយហ្វេសប៊ុកបន្តការស៊ើបអង្កេតរបស់ពួកគេ។ 

មិនមែនកម្មវិធីដែលផ្អាកទាំងអស់សុទ្ធតែជាការគំរាមកំហែងទេ

ហ្វេសប៊ុកផ្អាកកម្មវិធីជាច្រើនមិនត្រឹមតែដោយសារមូលហេតុបំពានភាពឯកជនរបស់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែមានកម្មវិធីជាច្រើនដែលមិនចូលក្នុង Facebook API មិនដំណើរការហើយកម្មវិធីសាកល្បងជាច្រើន គេមិនដែលដាក់ចេញឱ្យប្រើប្រាស់ទេ។ ដូចគ្នានេះផងដែរ អ្នកអភិវឌ្ឍន៍កម្មវិធីជាច្រើនមិនបានឆ្លើយតបទៅនឹងសំណើរបស់ក្រុមហ៊ុនហ្វេសប៊ុក  នេះជាហេតុដែលបណ្តាលឱ្យពួកគេត្រូវហ្វេសបុកផ្អាកយោងទៅតាមការប្តេជ្ញាចិត្តរបស់ហ្វេសប៊ុកក្នុងការចាត់វិធានការ។

ក្នុងករណីដូចគ្នានេះដែរ កម្មវិធីមួយមានឈ្មោះថា myPersonality ដែលត្រូវហាមឃាត់នៅឆ្នាំមុនបានចែករំលែកព័ត៌មានអំពីអ្នកប្រើប្រាស់ហ្វេសប៊ុកចំនួន ៣លាននាក់ដែលមានទិន្នន័យសំខាន់ខ្លាំងជាមួយអ្នកស្រាវជ្រាវ និងក្រុមហ៊ុន។ ដូចគ្នានេះដែរដើម្បីធ្វើឱ្យប្រសើរឡើងលើភាពឯកជនរបស់អ្នកប្រើប្រាស់នោះ ក្រុមហ៊ុនហ្វេសប៊ុកបន្តធ្វើការដើម្បីបង្កើតមូលដ្ឋានគ្រឹះរឹងមាំមួយដោយដក APIs ជាច្រើន និងពិនិត្យមើលដោយប្រុងប្រយ័ត្នលើកម្មវិធីសកម្មទាំងអស់ថាតើការចូលប្រើព័ត៌មានរបស់អ្នកប្រើប្រាស់លើសពីមូលដ្ឋានដែរឬទេ។

image

image