ព័ត៌មាន

Galaxy Fold themes ស្អាតៗពេលនេះមាននៅលើ Galaxy Store ហើយ!

ពេលនេះ Galaxy Fold themes ជាច្រើនគឺមាននៅលើ Galaxy Store ហើយ! ស្មាតហ្វូនដែលមានអេក្រង់អាចបត់បាន​ Galaxy Fold នេះបានដាក់លក់ជាផ្លូវការសម្រាប់អតិថិជនជាច្រើនកាលពីសប្តាហ៍មុននេះ ហើយវាក៏នឹងផ្តល់នូវបទពិសោធន៍ថ្មីនៃការប្រើប្រាស់កាន់តែសម្បូរបែបថែមទៀតផង។ ឥឡូវនេះ Themes ដ៏ស្រស់ស្អាតនេះអាចធ្វើការដោនឡូតបានហើយ។

ដូចអ្វីដែលអ្នករំពឹងទុកនោះ សម្រាប់ themes នេះគឺមាននៅលើ 4.6-inch cover screen និង 7.3-inch main display ដែលមើលទៅពិតជាប្លែក និងពិសេសតែម្តងក្នុងការប្រើប្រាស់នោះ។សម្រាប់ themes ទាំងនេះគឺមានលក្ខណៈខុសប្លែកៗគ្នាទៅតាមចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់។

ដើម្បីចូលទៅកាន់ Galaxy Fold themes នេះ អ្នកអាចចុចនៅលើ Home Screen របស់ស្មាតហ្វូន Galaxy Fold ហើយចុចនៅលើ Themes ហើយមើលពាក្យថា “Exclusive and free premium themes for Galaxy Fold devices” នៅក្រោម Featured Tab ។ អ្នកគ្រាន់តែចុចនៅលើពាក្យនេះ ហើយដោនឡូតវាជាការស្រេច៕

image

image