ព័ត៌មាន

NOKIA 7.2 និង NOKIA 5.1 ទទួលបានការអាប់ដេតសុវត្ថិភាពសម្រាប់ខែកញ្ញា ឆ្នាំ ២០១៩

ការអាប់ដេតប្រចាំខែរបស់ស្មាតហ្វូន Nokia ជាច្រើននៅតែបន្តជាមួយនឹងវត្តមានរបស់ស្មាតហ្វូន Nokia 7.2 និង​ Nokia 5.1 ដែលជាម៉ូឌែលចុងក្រោយបំផុតដែលទទួលបាននូវការអាប់ដេតនេះ។ ស្មាតហ្វូន Nokia 7.2 ទើបតែប្រកាសបង្ហាញខ្លួនសម្រាប់ទីផ្សារមួយចំនួន ហើយពេលនេះវាក៏ទទួលបាននូវការអាប់ដេតសុវត្ថិភាពប្រចាំខែកញ្ញាផងដែរ។

សម្រាប់ការអាប់ដេតស្មាតហ្វូន Nokia 7.2 នេះគឺមានជំនាន់ Android 9 Pie build (V1.200) ជាមួយនឹងការអាប់ដេតសុវត្ថិភាពសម្រាប់ខែកញ្ញាឆ្នាំ ២០១៩ នេះ។ វាមានទំហំតិចជាង 100MB ដែលមានការពង្រឹងទៅលើ UI និងស្ថេរភាពក្នុងការប្រើប្រាស់ថែមទៀត។

ទន្ទឹមនឹងនេះផងដែរ ស្មាតហ្វូន Nokia 5.1 ក៏ទទួលបាននូវការអាប់ដេតសុវត្ថិភាពសម្រាប់ខែកញ្ញានេះផងដែរ។ ការអាប់ដេតនៅលើ Nokia 5.1 នេះគឺមានទំហំ 78MB ហើយអ្នកអាចឆែកមើលបាននៅលើ Settings->System->System Update ៕

image