ព័ត៌មាន

NOKIA បើកបន្ទប់ពិសោធន៍ 5G FUTURE X LAB របស់ខ្លួននៅក្នុងប្រទេសហ្វាំងឡង់

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Nokia របស់ប្រទេសហ្វាំងឡង់ចាប់ផ្តើមបើកដំណើរការជាផ្លូវការនូវបន្ទប់ពិសោធន៍ 5G Future X Lab ដំបូងបំផុតរបស់ខ្លួននៅក្នុងទីស្នាក់ការកណ្តាលរបស់ពួកគេនៅក្នុងទីក្រុង Espoo ប្រទេសហ្វាំងឡង់ដែលអតិថិជនជាច្រើនមានឱកាសក្នុងការតេស្តទៅលើបច្ចេកវិទ្យា Nokia 5G technologies ជាច្រើនដែលក្នុងនោះមានឧបករណ៍ កម្មវិធី Software និងសេវាកម្មជាច្រើននោះ។

សម្រាប់បន្ទប់ Lab ថ្មីនេះក៏នឹងធ្វើការបង្ហាញនូវ Hardware, Software និង Network អ្វីគ្រប់យ៉ាងដែលស្ថិតនៅក្រោមការគ្រប់គ្រងនៃប្រតិបត្តិការឌីជីថលនេះ។ អ្នកទស្សនាជាច្រើនក៏អាចទទួលបាននូវ “Experience Zone” ជាមួយនឹងការបង្ហាញនូវបច្ចេកវិទ្យាជាច្រើនរបស់ Nokia និងភាពច្នៃប្រឌិតរបស់ក្រុមហ៊ុននេះថែមទៀត។ នៅក្នុងព្រឹត្តិការណ៍ MWC19 យើងបានឃើញនូវការធ្វើបទបង្ហាញនៅក្នុងស្តង់របស់ Nokia ផងដែរ។

ជាមួយនឹងការសម្រេចគោលដៅរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia នេះ សម្រាប់ Lab ថ្មីនេះនឹងក្លាយជាកន្លែងសម្រាប់ធ្វើការស្រាវជ្រាវ និងការអភិវឌ្ឍរបស់ក្រុមហ៊ុន Nokia ទៅលើការស្រាវជ្រាវ គំរូនៃការអភិវឌ្ឍ និងការធ្វើតេស្តផងដែរ៕

image

image