ព័ត៌មាន

បែកធ្លាយអេក្រង់របស់ស្មាតហ្វូន Honor V30 ដែលបង្ហាញថាវានឹងមានកាមេរ៉ា Selfies ភ្លោះ

ក្រុមហ៊ុនបច្ចេកវិទ្យា Honor បញ្ជាក់រួចហើយថា ស្មាតហ្វូន​5G របស់ខ្លួនគឺជាស្មាតហ្វូន Honor V30/Vera 30 ដែលភ្ជាប់ជាមួយនឹងបន្ទះឈីប Kirin 990 (5G) processor ចុងក្រោយបំផុត។ នៅក្នុងរូបភាពបែកធ្លាយនេះគឺមានការទម្លាយបង្ហាញនូវរូបភាពរបស់ស្មាតហ្វូន Honor V30 ដែលបែកធ្លាយនៅលើ Weibo ដែលមានគែម Bezels គែមស្តើងមែនទែន។

សម្រាប់អេក្រង់របស់ស្មាតហ្វូននេះគឺជាប្រភេទ Punch Hole ដែលមានកាមេរ៉ាភ្លោះនៅខាងមុខស្ថិតនៅផ្នែកខាងឆ្វេង ហើយវាមើលទៅគឺមានការ upgrade ពីស្មាតហ្វូន Honor V20​ដែលមានរន្ធ Punch Hole សម្រាប់កាមេរ៉ាតែមួយគ្រាប់ប៉ុណ្ណោះ។

ប្រធានក្រុមហ៊ុន Honor លោក George Zhao ប្រកាសថា ស្មាតហ្វូននេះនឹងទ្រទ្រង់ទៅលើបណ្តាញ SA/NSA 5G networks ហើយវានឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី ៤ ឆ្នាំនេះ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យានេះអាចនឹងដាក់លក់នៅក្នុងចុងខែតុលាខាងមុខនេះ៕

image

image