ព័ត៌មាន

ការប្រៀបធៀបល្បឿន និងកាមេរ៉ារបស់ស្មាតហ្វូន NOKIA 7.2 និង NOKIA 8.1

ការប្រៀបធៀបល្បឿនគឺជាអ្វីដែលមនុស្សជាច្រើនចាប់អារម្មណ៍ខ្លាំងអស់រយៈពេលជាង ១ ទសវត្សន៍មកហើយនៅពេលដែលវាមានការផ្លាស់ប្តុរទៅលើបន្ទះឈីបថ្មីដែលធ្វើការបង្កើនទៅលើល្បឿន Software របស់ស្មាតហ្វូននេះអោយលឿនក្នុងការប្រើប្រាស់នោះ។ ពេលបច្ចុប្បន្ននេះ ស្មាតហ្វូនថ្នាក់កណ្តាលនិងលំដាប់ថវិកាគឺអាចដំណើរការនូវកម្មវិធី Software ជាច្រើនដោយរលូនផងដែរមិនជាបញ្ហានោះទេ។

ប៉ុន្តែបើយើងធ្វើការប្រៀបធៀបជាមួយនឹងស្មាតហ្វូនស៊េរីថ្មីវិញនោះគឺភាគច្រើនប្រើប្រាស់ជាមួយនឹងបន្ទះឈីបថ្មីៗដែលមានការពង្រឹងទៅលើល្បឿនប្រើប្រាស់កាន់តែអស្ចារ្យមួយកម្រិតថែមទៀត។ នេះគឺជាការប្រៀបធៀបទៅលើល្បឿននៃស្មាតហ្វូន Nokia 8.1 ដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 710 និង Nokia 7.2 ដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 660 នោះ។

YouTuber រូបនេះបានធ្វើតេស្តទៅលើល្បឿននៃការថតរូបភាព កម្មវិធីសំខាន់ៗមួយចំនួន និងហ្គេមពេញនិយមដូចជា Subway Surfer, Temple Rush និងជាច្រើនទៀត។ សម្រាប់ការ Boot គឺលឿននៅលើ Nokia 8.1, Nokia 7.2 គឺមានល្បឿនលឿនខ្លាំងជាងសម្រាប់ការ Reloadingទៅលើ Apps ចេញពីម៉េមូរីផងដែរ។

សូមធ្វើការទស្សនាវីដេអូខាងក្រោមនេះ៖

image

image