ព័ត៌មាន

តោះមក Unbox ទូរសព្ទស៊េរីថ្មី NOKIA 2720 FLIP !

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ទើបតែធ្វើការប្រកាសបង្ហាញនូវទូរសព្ទស៊េរីថ្មីជាច្រើនរបស់ខ្លួន ហើយវត្តមានរបស់ទូរសព្ទ Nokia 2720 Flip គឺពិតជាស្រស់ស្អាតមែនទែនបើធៀបជាមួយនឹង Nokia 8110 4G និង Nokia 3310 ។

វត្តមានរបស់ទូរសព្ទ Nokia 2720 Flip គឺជាទូរសព្ទបត់ 4G ដែលមានភ្ជាប់ជាមួយនឹងអេក្រង់ចំនួន ២ ប៊ូតុងជំនួយការឆ្លាតវៃ Google Assistant និង Google Apps ដែលមានប្រយោជន៍ជាច្រើនដូចជា Maps, YouTube និង Search ជាដើម។ វាក៏មានកម្មវិធីតម្លើងរួចជាស្រេចដូចជា Whatsapp, Facebook និង Twitter នៅលើទូរសព្ទនេះផងដែរ។ Nokia 2720 នេះគឺដំណើរការនូវប្រព័ន្ធប្រតិបត្តិការ KaiOS ។

តោះទស្សនាវីដេអូ Unbox ទូរសព្ទ Nokia 2720 ទាំងអស់គ្នា៖

 image

image