ព័ត៌មាន

ការអាប់ដេតចុងក្រោយបំផុតនៅលើ Honor Band 5 នឹងនាំយកនូវមុខងារ Music Control

ក្រុមហ៊ុនបច្ចេកវិទ្យា Honor ប្រកាសជាផ្លូវការថាខ្លួននឹងនាំយកនូវមុខងារថ្មី Music Control សម្រាប់នាឡិកា Honor Band 5 របស់ខ្លួនតាមរយៈការអាប់ដេតចុងក្រោយបំផុតនៅក្នុងប្រទេសចិន។ តាមការបញ្ជាក់របស់ក្រុមហ៊ុន Honor នោះ មុខងារសម្រាប់ការគ្រប់គ្រងទៅលើតន្រ្តីនោះនឹងកាត់បន្ថយទៅលើការប្រើប្រាស់នៅលើស្មាតហ្វូន។

ដើម្បីប្រើប្រាស់នូវមុខងារនេះបាន អ្នកគ្រាន់តែបើកនូវកម្មវិធី music app នៅលើ Band របស់អ្នក ហើយចុចនៅលើ Music Control interfaceដើម្បីដំណើរការមុខងារជាច្រើនដូចជាការកែប្រែទៅលើសំឡេង ការផ្លាស់ប្តូរបទចម្រៀង និងការចាក់ចម្រៀង ឬបិទបទចម្រៀងជាដើម។

នៅក្នុងការបន្ថែមទៅលើមុខងារ Music control នេះ នាឡិកា Honor Band 5 អាចធ្វើការវាស់ទៅលើកម្រិតអុកស៊ីសែននៅក្នុងឈាម (Blood Oxygen) របស់អ្នកប្រើប្រាស់ ហើយមុខងារថ្មីនេះឆាប់ៗនេះអាចធ្វើការអាប់ដេតសម្រាប់អ្នកប្រើប្រាស់នៅទូទាំងពិភពលោក ហើយយើងរំពឹងថាមុខងារនៃការគ្រប់គ្រងទៅលើបទចម្រៀង Music Control នេះអាចនឹងដាក់អោយដំណើរការនៅក្រៅប្រទេសចិនផងដែរ៕

image

image