ព័ត៌មាន

Huawei បញ្ចេញនូវកាសស្តាប់ FreeLace wireless earphone និង Mini Speaker ស៊េរីថ្មីនៅក្នុងប្រទេសឥណ្ឌា

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei នៅថ្ងៃទី ១ ខែតុលានេះប្រកាសបង្ហាញនូវវត្តមានរបស់កាសស្តាប់ស៊េរីថ្មី Huawei FreeLace និង​ Huawei Mini Speaker ដែលដាក់លក់ផ្តាច់មុខនៅលើ Flipkart.com ។ លោក Tornado Pan ដែលជាប្រធានគ្រប់គ្រងរបស់ក្រុមហ៊ុន Huawei នៅប្រទេសឥណ្ឌានេះនិយាយថា “ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នាំយកនូវផលិតផលថ្មីៗជាច្រើនសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌាដើម្បីផ្តល់នូវស្ទាយ៍ដ៏អស្ចារ្យសម្រាប់ពួកគេ។ យើងជឿជាក់ថា វត្តមានរបស់កាសស្តាប់ Huawei FreeLace និង Huawei Mini Speaker នឹងផ្តល់នូវបទពិសោធន៍នៃការស្តាប់តន្រ្តីដែលគ្មានគូប្រៀបនោះទេ។”

Huawei FreeLace អាចនិយាយបាន ២៣ ម៉ោង និងការចាក់ចម្រៀងបាន ១៨ ម៉ោងក្នុងការបញ្ចូលថាមពលថ្មម្តង។ វាមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា noise canceling algorithm ដែលផ្តល់នូវការខលច្បាស់គ្មានគូប្រៀបនោះទេ។ កាសស្តាប់នេះទទួលបាននូវវិញ្ញាបនបត្រ IPX5 ការពារការបែកញើស និងមានមុខងារ Remote Control ថែមទៀត។ កាសស្តាប់ FreeLace នេះមានពណ៌ Graphite Black, Amber Sunrise, Emerald Green និង Moonlight Silver ។

Huawei Mini Speaker អនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនរីករាយជាមួយនឹងការស្តាប់តន្រ្តី ហើយវាមានទម្ងន់ស្រាលត្រឹមតែ ១០១ ក្រាមប៉ុណ្ណោះ។ សម្រាប់ Huawei Mini Speaker ប្រើប្រាស់នូវ iPX4 សម្រាប់ការពារការជ្រាបទឹក និងការបែកញើសថែមទៀតផង៕

image

image