ព័ត៌មាន

NOKIA គឺជាដៃគូដំបូងគេរបស់ក្រុមហ៊ុន KDDI របស់ជប៉ុនក្នុងការតម្លើងនូវ 5G NETWORK

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ប្រកាសជាផ្លូវការថា ខ្លួនគឺជាក្រុមហ៊ុនដៃគូដំបូងដែលត្រូវបានជ្រើសរើសដោយក្រុមហ៊ុន KDDI របស់ប្រទេសជប៉ុនក្នុងការតម្លើងនូវបណ្តាញ 5G Network ។ KDDI គឺជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំមួយនៅក្នុងចំណោមក្រុមហ៊ុនធំៗជាច្រើននៅក្នុងប្រទេសជប៉ុន ហើយក្រុមហ៊ុននេះនឹងប្រើប្រាស់នូវ​ AirScale របស់ខ្លួននៅក្នុងឆ្នាំ ២០២០ ខាងមុខនេះ។

ដំណោះស្រាយ AirScale របស់ក្រុមហ៊ុន Nokia គឺទ្រទ្រង់សម្រាប់ការប្រើប្រាស់នៅលើបណ្តាញ 4G និង 5G រួមជាមួយនឹងការប្រើប្រាស់នូវបច្ចេកវិទ្យាបណ្តាញថ្មី 5G ផងដែរ។ ក្រុមហ៊ុន KDDI នឹងធ្វើទំនើបកម្មទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួននៅក្នុងបណ្តាញ 4G Network នេះទៅជា 5G Network។

Telecoms.com ក៏បញ្ជាក់ផងដែរថាទាំងក្រុមហ៊ុន Nokia និង​Ericsson គឺអះអាងថាជាដៃគូដំបូងសំខាន់សម្រាប់ក្រុមហ៊ុន KDDI នេះ ប៉ុន្តែប្រហែលជាក្រុមហ៊ុន KDDI នឹងប្រើ​ប្រាស់នូវក្រុមហ៊ុនទាំងពីរនេះនៅក្នុងការផ្លាស់ប្តូរនូវបណ្តាញ network របស់ខ្លួនប្រកបដោយប្រសិទ្ធិភាពបំផុត៕

image

image