ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Huawei Mate 30 series មកដល់ទីផ្សារនៃប្រទេសសិង្ហបុរីហើយ!

ស្មាតហ្វូនស៊េរីថ្មី Huawei Mate 30 series flagship ពេលនេះបានមកដល់ទីផ្សារនៃប្រទេសសិង្ហបុរីហើយ ហើយក្រុមហ៊ុនបច្ចេកវិទ្យានេះបញ្ជាក់ទៀតថា អតិថិជនមួយចំនួនអាចធ្វើការកម្មង់ទិញស្មាតហ្វូន Huawei Mate 30 Pro នេះបាននៅក្នុងចំនួនមានកំណត់តែប៉ុណ្ណោះ។

សម្រាប់អតិថិជនដែលចង់ធ្វើការតេស្តទៅលើស្មាតហ្វូន Huawei Mate 30 Pro អាចចូលទៅកាន់ហាង Huawei Concept Stores​ សម្រាប់ផលិតផល Demo របស់ក្រុមហ៊ុននេះ។ ស្មាតហ្វូន Huawei Mate 30 Pro (8GB RAM/256 ROM) នេះមានពីរពណ៌សម្រាប់ធ្វើការជ្រើសរើសនោះគឺពណ៌ខ្មៅ និងពណ៌ទឹកប្រាក់ ​ហើយវាលក់នៅក្នុងតម្លៃ SGD 1,298 ។

សម្រាប់អតិថិជនដែលធ្វើការកម្មង់ទិញស្មាតហ្វូនស៊េរីថ្មី Huawei Mate 30 Pro នេះនឹងរីករាយជាមួយនឹងសេវាកម្ម Premium Services ដែលស្ថិតនៅក្នុងកញ្ចប់ HICARE PRESTIGE package ផងដែរ៕

image