ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា NOKIA MOBILE ធ្វើការឌីស្សាញសារជាថ្មីឡើងវិញទៅលើគេហទំព័រផ្លូវការរបស់ខ្លួន

ចាប់តាំងពីការវិលត្រឡប់នៃម៉ាកយីហោ Nokia នៅក្នុងទីផ្សារស្មាតហ្វូននោះ វាមានព័ត៌មានផ្លូការអំពីស្មាតហ្វូនជាច្រើននៅលើក្នុង Nokia.com/phones ឬ នៅលើ phones.nokia.com ដែលស្ថិតនៅក្នុងក្រុម “/phones” នេះ។ នៅក្នុងគេហទំព័រនេះគឺមានការឌីស្សាញដែលមានរូបរាងគួរអោយចាប់អារម្មណ៍មែនទែន។

នៅថ្ងៃនេះ គេហទំព័រធំៗជាច្រើនជាក់ស្តែងគេហៅថាឈ្មោះ web apps ដែលមានប្រើប្រាស់នូវបច្ចេកវិទ្យាដ៏អស្ចារ្យនៅពីក្រោយថែមទៀត។ នៅក្នុង Nokia.com/phones នេះគឺមានការផ្លាស់ប្តូរជាច្រើននៅក្នុងពេលថ្មីៗនេះ។ វាមានការផ្លាស់ប្តូរមួយចំនួនផងដែរដូចជាការបង្ហាញនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះដូចជាស្មាតហ្វូន Nokia 6.2, Nokia 7.2 និង Nokia 9 PureView ផងដែរ។

នៅក្នុងការឌីស្សាញថ្មីនេះគឺនៅលើទំព័រ Nokia.com/phones/support ដែលវាមានបង្ហាញនូវព័ត៌មានលម្អិត វីដេអូដែលធ្វើអោយអ្នកមានអារម្មណ៍កាន់តែជក់ចិត្តខ្លាំងជាងមុន។ នៅក្នុងទំព័រ Nokia.com page នេះមើលទៅគឺពិតជាស្រស់ស្អាតមែនទែន៕

image

image