ព័ត៌មាន

ត្រឹមតែ ៣០ នាទី ស្មាតហ្វូន Galaxy Fold លក់អស់រលីងតែម្តងនៅក្នុងប្រទេសឥណ្ឌា

ស្មាតហ្វូន Galaxy Fold ពេលនេះបានដាក់លក់នៅលើទីផ្សារនៃប្រទេសមួយចំនួនរួចហើយ អ្វីដែលពិសេសនោះស្មាតហ្វូននេះគឺលក់អស់ពីស្តុកតែម្តងនៅក្នុងរយៈពេលត្រឹមតែ ៣០ នាទីប៉ុណ្ណោះនៅក្នុងប្រទេសឥណ្ឌាបន្ទាប់ពីស្មាតហ្វូននេះធ្វើការ Pre-Booking នៅលើហាងអនឡាញរបស់ក្រុមហ៊ុន Samsung នៅថ្ងៃទី ៤ ខែតុលានេះ។

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ដាក់លក់ស្មាតហ្វូន Galaxy Fold នេះមានចំនួនសរុបដល់ទៅ ១៦០០ គ្រឿងនៅក្នុងប្រទេសឥណ្ឌា។ ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ធ្វើការបិទនូវការ Pre-Booking ទៅលើស្មាតហ្វូននេះផងដែរ។

ស្មាតហ្វូន Galaxy Fold នេះគឺលក់នៅក្នុងតម្លៃ Rs. 1,65,000 នៅក្នុងប្រទេសឥណ្ឌាហើយអតិថិជននឹងទទួលបាននូវកាសស្តាប់ Galaxy Buds និង Aramid fiber case នៅក្នុងប្រអប់ស្មាតហ្វូននេះតែម្តង។ គួរបញ្ជាក់ផងដែរ ស្មាតហ្វូននេះក៏ទទួលបាននូវការធានារយៈពេល ១ ឆ្នាំទៅលើអេក្រង់ Infinity Flex Display Protection នេះថែមទៀត៕

image

image