ព័ត៌មាន

Galaxy S10, Galaxy Note 10 និង Note 10+ ទទួលបានការអាប់ដេតសុវត្ថិភាពសម្រាប់ខែតុលា

ពេលនេះ ស្មាតហ្វូនស៊េរីថ្មី Galaxy S10, Galaxy Note 10 និង Galaxy Note 10+ ទទួលបាននូវការអាប់ដេតសុវត្ថិភាពសម្រាប់ខែតុលានេះ។ នៅក្នុងខែនេះ ស្មាតហ្វូន Galaxy Note 10 ទទួលបានការអាប់ដេតនៅក្នុងប្រទេសអេស្ប៉ាញ និង Galaxy Note 10+ នៅក្នុងប្រទេសបារាំងជាមួយនឹង firmware versions N970FXXU1ASJ2 សម្រាប់ Galaxy Note 10 និង N975FXXU1ASJ2 សម្រាប់ Galaxy Note 10+ ។

ចំណែក Galaxy S10 គឺមានលេខ G97*FXXS3ASII ហើយវាមានទំហំ 114MB ។ អ្នកអាចធ្វើការដោនឡូតនូវការអាប់ដេតចុងក្រោយបំផុតនេះដោយគ្រាន់តែចូលទៅក្នុង Settings app នៅលើ Galaxy Note 10 ឬ Note 10+ របស់អ្នកចូលទៅកាន់ Software update និងចុចនៅលើ Download and install ជាការស្រេច៕

image

image