ព័ត៌មាន

NOKIA 6.2 នឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី ១១ ខែតុលាខាងមុខនេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Amazon នៅក្នុងប្រទេសឥណ្ឌាទើបតែប្រកាសបង្ហាញថា ស្មាតហ្វូន Nokia 6.2 នឹងបង្ហាញខ្លួនឆាប់ៗនេះ។ ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅថ្ងៃទី ១១ ខែតុលាខាងមុខនេះ។ សម្រាប់តម្លៃរបស់វានៅមិនទាន់ប្រកាសបង្ហាញអោយដឹងនៅឡើយទេ ប៉ុន្តែវាមានលក្ខណៈពិសេសជាច្រើនដូចជា Snapdragon 636, PureDisplay និងថាមពលថ្មកាន់បាន ២​ ថ្ងៃ។

ស្មាតហ្វូន Nokia 6.2 គឺស្រដៀងគ្នាទៅនឹងស្មាតហ្វូន Nokia 7.2 លើកលែងតែពណ៌ កាមេរ៉ា និងបន្ទះឈីបរបស់វា។ ភាពខុសគ្នាមួយទៀតគឺទៅលើតម្លៃរបស់ស្មាតហ្វូននេះផងដែរបើធៀបជាមួយនឹង Nokia 7.2 ប៉ុន្តែយើងត្រូវធ្វើការរង់ចាំរហូតដល់ក្រុមហ៊ុន Amazon  ប្រកាសបង្ហាញជាផ្លូវការនៅថ្ងៃទី ១១ ខែតុលាខាងមុខនេះ៕

image

image