ព័ត៌មាន

ស្មាតហ្វូនជំនាន់ថ្មីរបស់ត្រកូល F & ត្រកូល Reno អស្ចារ្យប៉ុណ្ណាទៅ បានជា OPPO នៅកម្ពុជាហ៊ានដល់ម្លឹង?

ប៉ុន្មានថ្ងៃនេះមានព័ត៌មានជាច្រើនបានលើកឡើងពី OPPO Reno2 និង Reno2F គឺជាស្មាតហ្វូនស៊េរីថ្មីបំផុត ដែលក្រុមហ៊ុន​ OPPO ត្រៀមនឹងបង្ហាញជាផ្លូវការនៅក្នុងប្រទេសកម្ពុជាយើង! ប៉ុន្តែចង់ដឹងដល់ហើយ តើស្មាតហ្វូនទាំងពីរម៉ូឌែលនេះ មានសមត្ថភាពអស្ចារ្យប៉ុណ្ណាទៅ ទើបក្រុមហ៊ុនទូរស័ព្ទដៃចល័តមួយនេះ ហ៊ានផ្តល់រង្វាន់ទូរស័ព្ទដៃជំនាន់ថ្មី OPPO Reno2F” ​ចំនួន10គ្រឿង ដល់អ្នកគាំទ្រណា ដែលបានធ្វើការកក់ទុកមុន (Blind Order) នូវទូរស័ព្ទ OPPO Reno2 Series ចាប់ពីថ្ងៃទី 07 ដល់ 16 តុលា 2019 ដោយមិនចាំបាច់ខ្វល់ពីតម្លៃ នៅតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជាដូច្នេះ?

image

image

ក្នុងនោះដែរ យោងតាមវេបសាយផ្លូវការរបស់ OPPO Global បានបង្ហាញថា ស្មាតហ្វូនថ្នាក់ខ្ពស់ OPPO Reno2 និង ធុនកណ្តាល OPPO Reno2F ទាំងពីរនេះ បង្កប់នូវសមាសភាពសំខាន់ៗ ក្រោមរបកគំហើញនៃការច្នៃប្រឌិត និង បច្ចេកវិទ្យាចុងក្រោយ ដែលក្រុមហ៊ុន OPPO ចង់ផ្តល់នូវបទពិសោធន៍ដែលមិនធ្លាប់មានទេពីមុនមក ដល់អ្នកប្រើប្រាស់ និង អ្នកគាំទ្ររបស់ពួកគេជុំវិញពិភពលោកដូចខាងក្រោមនេះ៖

image

OPPO Reno2 ជាកំពូលស្មាតហ្វូន ដែលកើតចេញពីកំណែរទម្រង់នៃ Reno ស៊េរីមុន ដោយបំពាក់មកនូវការរចនា បែបកាលីបជាងមុន ជាមួយនឹង ផ្ទៃម៉ាស៊ីនរាបស្មើ មានអេក្រង់ AMOLED លាតពេញទំហំ 6.5” ​​ ភ្ជាប់ជាមួយនឹងកញ្ចក់ E3​​ការពារចំណាំងពន្លឺ កាន់តែភ្លឺ កាន់តែច្បាស់។ វាបានបំពាក់នូវបច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់កម្រិតសុវត្ថិភាពពី TÜV Rheinland ដែលធ្វើឲ្យអ្នកប្រើប្រាស់អស់កង្វល់ជាមួយនឹងបញ្ហាភ្នែក ទោះស្ថិតក្នុងលក្ខខណ្ឌពន្លឺតិចក្តី។ ផ្នែកខាងក្រោយត្រូវបានរចនាយ៉ាងស្រស់ស្អាតរលើបរលោងដោយ​កញ្ចក់ស្វិតCGG5 មានភាពស៊ីមេទ្រីនៅចំណុចកណ្តាល ការរចនា O-Dot ការពារភាពសឹកឡេនកាមេរ៉ា ដោយសេរ៉ាមិច ងាយស្រួលចាប់កាន់ប្រើ និង មើលទៅកាន់តែថ្លៃថ្នូរ។ OPPO Reno 2 មានកាមេរ៉ាក្រោយ 4គ្រាប់ កាមេរ៉ាមេ 48MP ភ្ជាប់បច្ចេកវិទ្យាទប់លំនឹងមួយគូទាំង Hardware និង Software (OIS + EIS) អាចថតវីដេអូ រំញ័រស្ទើរស្មើ “០” ថតរូបច្បាស់ល្អស្អាត នៅពេលយប់ ឬទីងងឹត។ កាមេរ៉ាទី2 ទំហំ 8MP ថតរូបជិតបែបម៉ាក្រូ និង ថតរូបបែបទូលាយបានច្បាស់ល្អមិនចាំបាច់ដើរថយក្រោយ ចំណែកកាមេរ៉ាទី៣ ទំហំ 13MP ថតរូបឆ្ងាយបានច្បាស់ស្អាតល្អជាមួយនឹងកម្រិត 5x Hybrid Zoom | 20x Digital Zoom និងកាមេរ៉ាទី4 ថតរូបបែបសខ្មៅទំហំ 2MP។ ជាពិសេស លោកអ្នកអាចរីករាយជាមួយនឹងមុខងារថតវីដេអូព្រាលនៅផ្ទៃខាងក្រោយ ទាំងកាមេរ៉ាមុខក្រោយ ឬ ហៅថា Video Bokeh និងមានបំពាក់កម្មវិធី Video Edit ដំបូងគេបង្អស់ របស់​ OPPO ។

image

បើក្រលេកមើលស្មាតហ្វូនស៊េរីថ្មី OPPO Reno 2F ជាស្មាតហ្វូនកូនកាត់ ដែលកើតចេញពី ការច្របាច់បញ្ចូលគ្នារវាង F Series  និង Reno Series នឹងផ្តល់នូវបទពិសោធន៍ថ្មីស្រឡាងដល់អ្នកប្រើប្រាស់​ និងពញាក់អារមុ្មណ៍ដល់ អ្នកគាំទ្រស្មាតហ្វូន OPPO នៅគ្រប់ទីកន្លែង។ ស្មាតហ្វូនកូនកាត់រូបនេះ មាន រចនាបថ កាលីប នឹងបំពាក់មកនូវកាមេរ៉ាក្រោយ៤ មានផ្ទៃរាបស្មើមិនងាយសឹកឡេនដូចគ្នា ស្រដៀងគ្នានឹងស្មាតហ្វូន OPPO Reno 2។  

image

កាមេរ៉ាមេរបស់OPPO Reno 2F មានទំហំ 48MP ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Ultra Night Mode 2.0 ថតរូបច្បាស់គ្រប់ពេលវេលា។ កាមេរ៉ាទី2 មានទំហំ 8MP ថតបានមុំធំទូលាយ (Wide-angle) ដល់1190 ថតរូបមនុស្សទូទៅ ឃើញខ្ពស់ស្លីមស្អាត ថតរូបជួបជុំគ្រួសារ រឺការជួបជុំនៅតុអាហារ ដោយពុំចាំបាច់ឈឺក្បាលដើរថយក្រោយ ជាពិសេសបំពាក់នូវបច្ចេកវិទ្យា10x Digital Zoom ថែមទៀតផង  ។ មិនតែប៉ុណ្ណោះកាមេរ៉ាទី3  និងទី4 មានទំហំ 2MPដូចគ្នា អាចថតរូបបែបសខ្មៅ និង ថតរូបបែបភាពយន្ត ស្អាតគ្រប់ប្លង់។ ចំណែកឯកាមេរ៉ាមុខវិញបង្កប់ខ្លួនចំកណ្តាលមានទំហំ 16MP ភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា Beauty Mode និង Panoramic Light Effect ថតរូប Selfie ស្អាតកប់សារី។​ ជាពិសេសវាបានបំពាក់មកជាមួយនូវ Sensor ស្កេនក្រយ៉ៅដៃលើអេក្រង់ជំនាន់ទី 3.0 ​កាន់តែសុវត្ថិភាពខ្ពស់ជាងមុនជាមួយនឹង Hardware និង កម្មវិធី AI ដែលអាចវិភាគនិងសម្គាល់ស្នាមម្រាមដៃ កាន់តែលឿន និង ដោះសោរក្នុងរយៈពេលត្រឹមតែ 0.3 វិនាទីប៉ុណ្ណោះ។

តាមពិតវាមានចំណុចពិសេសច្រើនអីញ្ជឹងសោះ បានក្រុមហ៊ុន OPPO ហ៊ានផ្តល់រង្វាន់ ស្មាតហ្វូនកូនកាត់ OPPO Reno 2F ចំនួន 10 គ្រឿងភ្លាមៗ ដោយមិនខ្លាចខាតបង់ ដល់អតិថិជនដែលបានកក់ទូរស័ព្ទ (Blind Order) លើ Reno 2 series ( Reno 2 និង Reno 2F) គ្រាន់តែត្រូវគោរពទៅតាមលក្ខខណ្ឌដូចខាងក្រោម៖

ក) អតិថិជនត្រូវថតរូបកាន់បណ្ណ័កក់ទុកមុន (Blind order) ជាមួយម្ចាស់ហាង ឬ បុគ្គលិកលក់របស់ក្រុមហ៊ុន OPPO ដែលលោកអ្នកបានកក់ទុកមុន

ខ) ត្រូវ Post រូបនោះ នៅលើគណនី Facebook ផ្ទាល់ខ្លួន និងដាក់ជា Public និង #MyChoiceReno2 #MyChoiceReno2F

គ) ត្រូវប្រាកដថា Post របស់លោកអ្នកត្រូវមានចំនួន Likes ចាប់ពី 20 Likes  ឡើងទៅ។

សូមបញ្ជាក់ថាមកដល់ពេលនេះក្រុមហ៊ុន OPPO បានរកឃើញអតិថិជនចំនួន 4រូបហើយដែលមានសំណាងឈ្នះរង្វាន់ទូរស័ព្ទ “OPPO Reno 2F” ក្នុងកម្មវិធី (Blind Order) លើទូរស័ព្ទ OPPO Reno 2 Series ពិតប្រាដកមែន! ដូច្នេះគិតម៉េចដែរគ្នាយើង សាកកក់លេងៗទៅក្រែងលោមានសំណាងឈ្នះរង្វាន់ដូចគេដែរ មានអីពិបាកគ្រាន់តែគោរពតាមលក្ខខណ្ឌ័ងាយៗ ។ ចង់ដឹងច្បាស់ចុច Link នេះ https://bit.ly/315ZWCq

image

image

image

image

image

image

image