ព័ត៌មាន

NOKIA 6.2 (4GB/64GB) ដាក់លក់ហើយនៅលើ Amazon របស់ឥណ្ឌា

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ចាប់ផ្តើមដាក់លក់ស្មាតហ្វូនស៊េរីថ្មី Nokia 6.2 នៅក្នុងប្រទេសឥណ្ឌានៅលើ Amazon ។ ស្មាតហ្វូននេះនៅមិនទានដាក់លក់នៅលើ Nokia Store នោះទេ ប៉ុន្តែស្មាតហ្វូនពណ៌ Charcoal ដែលមានរ៉េមទំហំ 4GB និងម៉េមូរីទំហំ 64GB ដែលអាចរកទិញបាននៅលើ Amazon.in ។

ស្មាតហ្វូន Nokia 6.2 (4GB/64GB) គឺមានតម្លៃ Rs. 15,999 (€204, $225) ។ សម្រាប់ស្មាតហ្វូន Nokia 7.2 វិញគឺមានតម្លៃ Rs. 17,890 (€228, $258) នៅលើ Amazon ។ ប្រទេសឥណ្ឌាគឺជាទីផ្សារដែលមានការប្រកួតប្រជែងខ្លាំងក្លា ហើយវាក៏មានស្មាតហ្វូនថ្នាក់កណ្តាលជាច្រើនដែលដាក់លក់នៅទីនេះ៕

image

image