ព័ត៌មាន

នេះគឺជាពណ៌ថ្មីផ្សេងទៀតរបស់ស្មាតហ្វូន Honor 20 Youth Edition ! ស្រស់ស្អាតមែនទែន!

ស្មាតហ្វូនស៊េរីថ្មី Honor 20 Youth Edition នឹងធ្វើការប្រកាសបង្ហាញខ្លួនជាផ្លូវការនៅក្នុងពេលដ៏ខ្លីខាងមុខនេះ ហើយនៅថ្ងៃនេះពណ៌ជាច្រើនផ្សេងទៀតរបស់ស្មាតហ្វូននេះក៏មានការបង្ហាជាផ្លូវការដោយក្រុមហ៊ុនបច្ចេកវិទ្យានេះផ្ទាល់តែម្តង។

នៅថ្ងៃទី ១២ ខែតុលានេះ លោក Zhang Xiaoyun ដែលជាប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុនបច្ចេកវិទ្យា Honor ក៏ធ្វើការបង្ហោះអំពីការឌីស្សាញទៅលើពណ៌របស់ស្មាតហ្វូន Honor 20 Youth Edition ហើយនេះអាចជាការឌីស្សាញចុងក្រោយបំផុតសម្រាប់ស្មាតហ្វូននេះ។ ស្មាតហ្វូននេះនឹងមានការឌីស្សាញនូវកាមេរ៉ាបញ្ឈរដូចអ្វីដែលយើងធ្លាប់បានឃើញនៅលើរូបភាព Renders ជាច្រើនកាលពីសប្តាហ៍មុននេះផងដែរ។

ស្មាតហ្វូន Honor 20 Youth Edition នេះត្រូវគេរំពឹងថានឹងមានអេក្រង់ទំហំ 6.3-inch OLED display កាមេរ៉ាខាងក្រោយ ៣ គ្រាប់ដែលមានកាមេរ៉ាគោលទំហំ 48MP ថាមពលថ្មទំហំ 4000mAh ជាមួយនឹងបច្ចេកវិទ្យា 22.5W និងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ថែមទៀត៕

image

image