ព័ត៌មាន

NOKIA 7.2 ចាប់ផ្តើមទទួលការ​ Pre-order ហើយនៅក្នុងចក្រភពអង់គ្លេស

Nokia 7.2 គឺជាស្មាតហ្វូនស៊េរីថ្មីដែលកំពុងតែពង្រីកទីផ្សារទៅកាន់តំបន់ជាច្រើននៅជុំវិញពិភពលោក ហើយសម្រាប់ពណ៌ថ្មីដ៏ស្រស់ស្អាត Cyan Green version ក៏ចាប់ផ្តើមបង្ហាញវត្តមាននៅលើហាងជាច្រើននៅលើពិភលោកផងដែរ។

ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ក៏ចាប់ផ្តើមពង្រីកទីផ្សាររបស់ស្មាតហ្វូន Nokia 7.2 ទៅកាន់ចក្រភពអង់គ្លេសផងដែរ។ សម្រាប់តម្លៃរបស់ស្មាតហ្វូន 4/64GB version នេះគឺមានតម្លៃ £249.00 ហើយប្រសិនបើអ្នកត្រូវការ Pre-order ស្មាតហ្វូននេះ អ្នកអាចចូលទៅកាន់ Web Store របស់ក្រុមហ៊ុន Nokia ហើយវាអាចនឹងធ្វើការដឹកជញ្ជូននៅថ្ងៃទី ៣០ ខែតុលាខាងមុខនេះ៕

image

image