ព័ត៌មាន

NOKIA 6.2 និង NOKIA 220 4G នឹងបង្ហាញខ្លួននៅក្នុងទឹកដីរបស់ប្រទេសអូស្រា្តលីនៅថ្ងៃទី ១៧ ខែតុលានេះ

ស្មាតហ្វូនស៊េរីថ្មី Nokia 6.2​នឹងបង្ហាញខ្លួននៅក្នុងទឹកដីនៃប្រទេសអូស្រា្តលីនៅថ្ងៃទី ១៧ ខែតុលាខាងមុខនេះ។ ស្មាតហ្វូននេះនឹងមិនបង្ហាញខ្លួនតែឯងនោះទេ វានឹងមានវត្តមានរបស់ Nokia 220 4G មកជាមួយផងដែរ។ Nokia 6.2 នឹងដាក់លក់នៅក្នុងតម្លៃ AU$399 ខណៈពេលដែល Nokia 220 4G ដាក់លក់នៅក្នុងតម្លៃ AU$79 ។

សម្រាប់ Nokia 6.2 មានពីរពណ៌គឺ Ceramic Black និង Ice ។ ចំណែក Nokia 220 4G គឺមានពណ៌ខ្មៅ និងពណ៌ខៀវ។ Nokia 6.2 មើលទៅគឺស្រដៀងគ្នាជាមួយនឹង Nokia 7.2 ហើយវាគឺជាស្មាតហ្វូនដែលមានរូបរាងស្រស់ស្អាត និងលក្ខណៈសម្បត្តិខ្លាំងអាចប្រកួតប្រជែងនៅលើទីផ្សារបានផងដែរ៕

image

image