ព័ត៌មាន

ការ Pre-order ស្មាតហ្វូន Huawei Nova 5T នឹងចាប់ផ្តើមឆាប់ៗនេះនៅអារ៉ាប់រួម និងអារ៉ាប៊ីសាអ៊ូឌីត

នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បញ្ជាក់ថា ស្មាតហ្វូន Huawei Nova 5T នឹងអាចធ្វើការ​ Pre-order បាននៅថ្ងៃទី ២២ ខែតុលានេះនៅក្នុងអារ៉ាប់រួមនៅក្នុងតម្លៃ AED 1,599 (USD 435) ជាមួយនឹងការថែមជូននូវ Huawei Soundstone ដែលមានតម្លៃ AED 199 (USD 55) ។ សម្រាប់ការ Pre-order ទៅលើស្មាតហ្វូន Huawei Nova 5T នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតគ្រោងនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ។ អតិថិជនដែលមានចំណាប់អារម្មណ៍អាចចូលមើលគេហទំព័រផ្លូវការនៅត្រង់ “Notify Me” ដើម្បីទទួលបាននូវការអាប់ដេតនេះ។

បើនិយាយអំពីលក្ខណៈសម្បត្តិវិញនោះ​ស្មាតហ្វូន Huawei Nova 5T នេះមានអេក្រង់ 6.26-inch hole punch FullView ជាមួយនឹងកម្រិតភាពច្បាស់ FHD+ បន្ទះឈីប Kirin 980 processor និងម៉េមូរីទំហំ 6GB RAM + 128GB ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 32MP (f/2.0) កាមេរ៉ាខាងក្រោយ ៤ គ្រាប់ដែលមានទំហំ 48MP (f/1.8) Main + 16MP (f/2.2) wide-angle + 2MP (f/2.4) macro និង 2MP (f/2.4) depth sensor ថែមទៀត។

ស្មាតហ្វូននេះមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង ថាមពលថ្ម 3750 mAh ដែលមានរន្ធដោត USB Type C ជាមួយនឹងបច្ចេកវិទ្យា 22.5W Huawei SuperCharge ថែមទៀត។ ស្មាតហ្វូន Huawei Nova 5T មាន ៣ ពណ៌សម្រាប់ធ្វើការជ្រើសរើសនោះគឺ Midsummer Purple, Crush Blue និង Black ៕

image

image