ព័ត៌មាន

Huawei Nova 5T កំពុងតែពង្រីកទីផ្សារទៅកាន់ពិភពលោកជាមួយនឹងការដំណើរការសេវាកម្ម Google Mobile Services

នៅក្នុងការប្រកាសបង្ហាញវត្តមានជាផ្លូវការនៅថ្ងៃទី ២៧ ខែសីហានេះ ស្មាតហ្វូនស៊េរីថ្មី  Huawei Nova 5T គឺជាម៉ូឌែលចុងក្រោយបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះដែលគ្រោងនឹងបង្ហាញខ្លួននៅលើទីផ្សារជាច្រើននៅលើពិភពលោក ហើយវាប្រហែលជាតម្លើងមកជាមួយនឹងសេវាកម្ម Google Mobile Services (GMS) ថែមទៀត។

ចាប់តាំងពីស្មាតហ្វូនHuawei Mate 30 នេះមិនទាន់ទទួលបាននូវវិញ្ញាបនបត្រ GMS នេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏បន្តពង្រីកទីផ្សារបរទេសរបស់ខ្លួនសម្រាប់ស្មាតហ្វូននេះជាមួយនឹងសេវាកម្ម  Huawei Mobile Services (HMS) វិញ។ នៅក្នុងស្ថានភាពនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះបានសម្រេចចិត្តក្នុងការជម្រុញទៅលើស្មាតហ្វូនជាច្រើនទៀតរបស់ខ្លួនដែលទទួលបាននូវវិញ្ញាបនបត្រពី GMS សម្រាប់ទីផ្សារពិភពលោក ដែលស្មាតហ្វូន  Huawei Nova 5T គឺជាម៉ូឌែលដ៏ល្អបំផុតរបស់ក្រុមហ៊ុននេះ។

ស្មាតហ្វូន Huawei Nova 5T នេះមានអេក្រង់ 6.26-inch hole punch FullView ជាមួយនឹងកម្រិតភាពច្បាស់ FHD+ បន្ទះឈីប Kirin 980 processor និងម៉េមូរីទំហំ 6GB RAM + 128GB ថែមទៀត។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ  32MP (f/2.0) និងកាមេរ៉ាខាងក្រោយ ៤ គ្រាប់ដែលមានទំហំ  48MP (f/1.8) Main + 16MP (f/2.2) wide-angle + 2MP (f/2.4) macro និង  2MP (f/2.4) depth sensor ។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង ថាមពលថ្មទំហំ 3750 mAh ភ្ជាប់ជាមួយនឹង  USB Type C សម្រាប់បច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន 22.5W Huawei SuperCharge ៕

image

image