ព័ត៌មាន

ប្រទេសហ្វីលីពីនចាប់ខ្លួនជនជាតិចិនរាប់រយនាក់ពីបទចោទប្រកាន់ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណេត

កម្មករចិនខុសច្បាប់ប្រមាណ ៦០០នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសហ្វីលីពីនក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផងបន្ទាប់ពីការទាមទាររបស់រដ្ឋាភិបាលក្រុងប៉េកាំងឱ្យចាត់វិធានការបង្ក្រាបល្បែងស៊ីសងតាមអ៊ីនធឺរណិត។ ការិយាល័យជនអន្តោប្រវេសន៍ហ្វីលីពីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថាជនជាតិចិនដែលគ្មានឯកសារចំនួន ៣២៤នាក់នឹងត្រូវនិរទេសបន្ទាប់ពីត្រូវបានចាប់ខ្លួនកាលពីថ្ងៃច័ន្ទនៅក្នុងខេត្ត Palawan ភាគខាងលិចពីបទឧក្រិដ្ឋកម្មតាមអ៊ីនធឺរណិត។

ទីភ្នាក់ងារនេះក៏បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មុនមួយថា ខ្លួនបានចាប់ខ្លួនជនជាតិចិនចំនួន ២៧៧នាក់កាលពីថ្ងៃពុធសប្តាហ៍មុនពីបទធ្វើប្រតិបត្តិការតាមអ៊ីនធឺរណិតខុសច្បាប់នៅក្នុងក្រុង Pasig ក្នុងរដ្ឋធានី Manila របស់ហ្វីលីពីន។ អ្នកដែលបានចាប់ខ្លួនទាំងនោះជាមុខសញ្ញាដែលបានចង់ចាប់ខ្លួនសម្រាប់ការលួចបន្លំនិងការបន្លំវិនិយោគនៅក្នុងប្រទេសចិន។

កាលពីខែមុន ប្រទេសចិនបានជំរុញឱ្យហ្វីលីពីនបង្ក្រាបប្រតិបត្តិការកាស៊ីណូតាមអ៊ីនធឺរណិតដែលផ្តល់ជូនភាគច្រើនដល់ជនជាតិចិន។ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បាននិយាយថាលោកនឹងមិនហាមឃាត់ឧស្សាហកម្មរាប់ពាន់លានប៉េសូនោះទេទោះបីមានការប្រឆាំងពីទីក្រុងប៉េកាំងក៏ដោយព្រោះវាផ្តល់ផលប្រយោជន៍ដល់ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ។

image

image