ព័ត៌មាន

ស្មាតហ្វូន Galaxy Fold 2 អាចនឹងបង្ហាញខ្លួនជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាក្រោមអេក្រង់

បច្ចេកវិទ្យាកាមេរ៉ាក្រោមអេក្រង់ (UDC) technology របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងប្រើប្រាស់សម្រាប់ជំនួសកាមេរ៉ាខាងមុខនៅលើអេក្រង់តែម្តង ហើយវាក៏លែងមានប្រហោងអ្វីនៅលើអេក្រង់ទៀតដែរ ហើយបច្ចេកវិទ្យានេះនឹងប្រើប្រាស់នៅលើស្មាតហ្វូន Galaxy Fold 2 ដែលនឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យា​Samsung ត្រូវគេរាយការណ៍ថានឹងប្រើប្រាស់នូវបច្ចេកវិទ្យា laser technology ដែលហៅថា Hole-In-Active-Area (HIAA) នោះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងចាប់ផ្តើមការផលិតទ្រង់ទ្រាយធំទៅលើបច្ចេកវិទ្យានៃអេក្រង់ UDC នេះនៅដើមឆ្នាំក្រោយនេះ។

នៅក្នុងរបាយការណ៍នេះ កាមេរ៉ានៅក្រោមអេក្រង់នៅលើស្មាតហ្វូនមិនត្រឹមតែជាភាពច្នៃប្រឌិតខ្ពស់ប៉ុណ្ណោះទេនៅក្នុងអេក្រង់របស់ស្មាតហ្វូននោះ ប៉ុន្តែវាក៏ពឹងផ្អែកទៅលើកម្មវិធី Software របស់កាមេរ៉ាថែមទៀតផង។ ប៉ូលីំម៉ែរគឺជាសមាសធាតុដែលត្រូវបានប្រើប្រាស់នៅលើស្មាតហ្វូនដែលអាចបត់បាន Galaxy Fold នេះផងដែរ។

វាពិតជាពិបាកមែនទែនក្នុងការផលិតនូវអេក្រង់ដែលអាចទ្រទ្រង់ជាមួយនឹងបច្ចេកវិទ្យា UDC របស់ក្រុមហ៊ុនបច្ចេកវិទ្យា​Samsung នេះ។ នេះប្រហែលជាហេតុផលដែលក្រុមហ៊ុនបច្ចេកវិទ្យា Samsung ជ្រើសរើសក្នុងការអនុវត្តទៅលើ Galaxy Fold 2 ដែលនឹងដាក់លក់នៅក្នុងចំនួនកំណត់ដូចគ្នាទៅនឹងយុទ្ធសាស្រ្តរបស់ Galaxy Fold នោះ។ យើងនឹងរង់ចាំមើលព័ត៌មានជាបន្តទៀតរបស់ស្មាតហ្វូន Galaxy Fold 2 ឆាប់ៗនេះ៕

image

image