ព័ត៌មាន

ក្រុមហ៊ុន Huawei ទទួលបានកុងត្រា 5G ច្រើនជាង ៦០ និងការនាំចេញស្ថានីយ៍របស់ខ្លួនច្រើនជាង 400,000 គិតត្រឹមត្រីមាសទី ៣ ឆ្នាំ ២០១៩

កាលពីថ្ងៃទី ១៦ ខែតុលាថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ប្រកាសថា ខ្លួនបានទទួលកុងត្រាច្រើនជាង ៦០ ទៅលើបច្ចេកវិទ្យា 5G ដែលនាំមុខគេបំផុតនៅលើពិភពលោក ហើយខ្លួនក៏នាំចេញនូវស្ថានីយ៍ 5Gរបស់ខ្លួនជាច្រើនជាង 400,000 ផងដែរ។ ក្រុមហ៊ុននេះនិយាយថា ការដាក់ពង្រាយទៅលើបច្ចេកវិទ្យា 5G Networks នៅលើពិភពលោកមានការកើនឡើង ហើយក្រុមហ៊ុន Huawei នឹងបន្តក្នុងការផ្តល់ជូននូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតជាច្រើនទៀតជាមួយនឹងក្រុមហ៊ុនចែកចាយជាច្រើនរបស់ពិភពលោកផងដែរ។

ត្រឡប់ទៅកាន់ខែមិថុនា ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ប្រកាសថា ខ្លួនបានទទួលនូវកុងត្រា 5G បានចំនួន ៥០ និងដឹកជញ្ជូនស្ថានីយ៍របស់ខ្លួនបានច្រើនជាង ១៥០០០០ ហើយក្រុមហ៊ុនមានគោលដៅក្នុងការដឹកជញ្ជូនស្ថានីយរបស់ខ្លួនអោយបានដល់ចំនួន 500,000 ។ ការផលិតប្រចាំឆ្នាំរបស់ក្រុមហ៊ុន​Huawei នៅឆ្នាំក្រោយនេះនឹងមានច្រើនជាង 1.5 លានគ្រឿងបើធៀបជាមួយនឹងការព្យាករណ៍នៅឆ្នាំនេះមានចំនួន​ 600,000 ។

លោក Ren Zhengfei ដែលជាស្ថាបនិក និង CEO របស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei និយាយថា ក្រុមហ៊ុនមានគម្រោងក្នុងការលក់ស្ថានីយ៍ 5G របស់ខ្លួនច្រើនជាង ២ លានគ្រឿងនៅក្នុងរយៈពេល ២ ឆ្នាំទៀតទោះបីជាមានការហាមប្រាមពីសហរដ្ឋអាមេរិកក៏ដោយ។ លោក Ren បន្ថែមថា ក្រុមហ៊ុន Huawei នឹងបន្តក្នុងការផលិតទ្រង់ទ្រាយធំទៅលើស្ថានីយ៍ 5G របស់ខ្លួននៅក្នុងខែតុលានេះដោយមិនប្រើប្រាស់នូវគ្រឿងណាមួយពីសហរដ្ឋអាមេរិកនោះទេ៕

image

image