ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ចុះឈ្មោះសម្រាប់ស្មាតហ្វូនត្រកូល 2021 Galaxy A series រួចហើយ

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែធ្វើការចុះឈ្មោះជាច្រើនសម្រាប់ស្មាតហ្វូនត្រកូល Galaxy A series ដែលជាស្មាតហ្វូនថ្នាក់កណ្តាលរបស់ក្រុមហ៊ុននេះនៅក្នុងឆ្នាំ ២០២១ ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក៏ធ្វើការនៅលើស្មាតហ្វូនជំនាន់បន្ទាប់ថ្មីរបស់ស្មាតហ្វូនត្រកូល 2019 A series នេះដែលមានដូចជា Galaxy A51, Galaxy A71 និង Galaxy A91។

នៅក្នុង​ GalaxyClub បញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ដាក់ស្នើរនូវ trademarks សម្រាប់ឈ្មោះចំនួន​៩ នៃស្មាតហ្វូន Galaxy A ទៅកាន់សហភាពអ៊ឺរ៉ុបដែលមាន Samsung A12, A22, A32, A42, A52, A62, A72 និង A92 ។ សម្រាប់ trademarks នេះមិនមានប្រើប្រាស់នូវពាក្យថា Galaxy នោះទេ។

នៅក្នុងខណៈពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung កំពុងតែធ្វើការនៅលើស្មាតហ្វូន Galaxy A51, Galaxy A71 និង Galaxy A91 ដែលត្រូវគេរំពឹងថានឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះជាមួយនឹង Android 10 ។ ស្មាតហ្វូន Galaxy A91 ក៏ស្ថិតនៅក្នុងការអភិវឌ្ឍផងដែរនៅក្នុងប្រទេសឥណ្ឌាជាមួយនឹងការដំណើរការនូវ Android 9 Pie ប៉ុន្តែស្មាតហ្វូននេះនឹងប្រកាសបង្ហញខ្លួនជាផ្លូវការនៅក្នុងឆ្នាំ ២០២០ ខាងមុខនេះ៕

image

image