ព័ត៌មាន

មេរោគថ្មី Cutlet Maker Malware កំពុងវាយប្រហារនៅលើម៉ាស៊ីន ATM ជុំវិញពិភពលោក

ក្រុមអ្នកស្រាវជ្រាវទើបតែរកឃើញនូវការវាយលុកថ្មទៅលើម៉ាស៊ីន ATM តាមរយៈមេរោគ ATM malware ដែលមានឈ្មោះហៅថា “Cutlet Maker” ហើយវាកំពុងតែមានការកើនឡើងយ៉ាងឆាប់រហ័សនៅជុំវិញពិភពលោកផងដែរ។ មេរោគ Cutlet Maker malware នេះត្រូវធ្វើការឌីស្សាញឡើងសម្រាប់វាយប្រហារយកសាច់ប្រាក់ចេញពីម៉ាស៊ីន ATM ដោយមិនចាំបាច់ប្រើប្រាស់នូវកាតឥណទាននោះទេ។

អ្នកវាយប្រហារអាចលួចទឹកប្រាក់រាប់លានដុល្លារអាមេរិកចេញពីម៉ាស៊ីន ATM នេះ។ ពួកគេប្រើប្រាស់មេរោគនេះសម្រាប់វាយប្រហារទៅលើចន្លោះប្រហោងនៅក្នុងម៉ាស៊ីន ATM controller នេះ។ ការវាយប្រហារតាមរយៈមេរោគ ATM malware នេះគឺធ្លាប់កើតឡើងកាលពី ២ ឆ្នាំមុននេះដែលមានមេរោគ KoffieMaker ដែលឧក្រិដ្ឋជនធ្លាប់លួចលុយចេញពី ATM នេះដោយគ្រាន់តែភ្ជាប់ laptop ជាមួយនឹងម៉ាស៊ីន ATM នេះរួចលួចយកនូវទិន្នន័យជាច្រើនក្នុងនោះមាន PIN Pad និងព័ត៌មាននៅលើកាតផងដែរ។

ចាប់តាំងពីមានការវាយប្រហារដោយមេរោក Cutlet Maker ATM malware នេះ ពេលនេះក្រុមហេគឃ័រមានគោលដៅទៅកាន់ប្រទេសជាច្រើនទៀតដែលមានអាមេរិក អាមេរិកឡាទីន និងអាស៊ីអាគ្នេយ៍ហើយមានគោលដៅទៅលើធនាគារ និងក្រុមហ៊ុនផលិត ATM ជាក់លាក់តែម្តង។ ប្រភពជាច្រើនបញ្ជាក់ថា ការវាយប្រហារមេរោគនៅលើម៉ាស៊ីន ATM នេះគឺនឹងមានការកើនឡើងនៅក្នុងឆ្នាំនេះជាក់ជាមិនខាន៕

image

image