ព័ត៌មាន

Huawei Nova 6 series ក៏នឹងមានប្រភេទ 5G ដែលគ្រោងនឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះ

នៅឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូនត្រកូល Nova ជាច្រើនម៉ូឌែលបន្ថែមទៀត ហើយវាទំនងជាក្រុមហ៊ុនបច្ចេកវិទ្យានេះមានគម្រោងក្នុងការធ្វើរឿងដ៏ធំមួយទៀតសម្រាប់ការពង្រីកទីផ្សាររបស់ស្មាតហ្វូននេះ។ តាមការបញ្ជាក់របស់ Evan Blass អោយដឹងថា ស្មាតហ្វូន Huawei Nova 6 series នឹងមានប្រភេទ 5Gដែលគ្រោងនឹងដាក់លក់នៅឆ្នាំក្រោយនេះ។

លោកមិនបានទម្លាយនូវព័ត៌មានអ្វីច្រើនទៀតនោះទេអំពីស្មាតហ្វូន Nova 6 នេះ ប៉ុន្តែសម្រាប់ស្មាតហ្វូន Nova series ដែលដំណើរការនូវ 5G នេះនឹងក្លាយជាស្មាតហ្វូន 5G ដែលមានតម្លៃថោកបំផុតនៅលើទីផ្សារផងដែរ។ ស្មាតហ្វូនត្រកូល Nova ដែលបង្ហាញខ្លួននៅលើទីផ្សាររបស់ត្រកូល Huawei Nova 5 series មានដូចជា Nova 5, Nova 5 Pro, Nova 5i, Nova 5i Pro និង Nova 5Z ៕

image

image