ព័ត៌មាន

NOKIA 3.1 PLUS និង NOKIA 5.1 PLUS ចាប់ផ្តើមទទួលបានការអាប់ដេតសុវត្ថិភាពសម្រាប់ខែតុលា

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Nokia Mobile ចាប់ផ្តើមធ្វើការអាប់ដេតទៀតហើយទៅលើស្មាតហ្វូនជាច្រើនរបស់ខ្លួនសម្រាប់ខែតុលានេះ។ សម្រាប់ស្មាតហ្វូនម៉ូឌែលចុងក្រោយបំផុតដែលទទួលបាននូវការអាប់ដេតនេះគឺ Nokia 3.1 Plus និង Nokia 5.1 Plus ។

សម្រាប់ការអាប់ដេតនៅលើស្មាតហ្វូន Nokia 5.1 Plus គឺមានទំហំ 73MB សម្រាប់សុវត្ថិភាពប្រចាំខែតុលានេះ។ តាមការបញ្ជាក់របស់ Piunikaweb ការអាប់ដេតសម្រាប់ខែតុលានេះក៏ដំណើរការនៅលើស្មាតហ្វូន Nokia 3.1 Plus ផងដែរ។ អ្នកអាចរកមើលការអាប់ដតនេះដោយចូលទៅកាន់ Settings->System->System update ៕

image