ព័ត៌មាន

Samsung បញ្ជាក់ថា​ One UI 2.0 beta នឹងពង្រីកបន្តទៅកាន់ចក្រភពអង់គ្លេស

ចក្រភពអង់គ្លេសនឹងក្លាយជាប្រទេសបន្ទាប់សម្រាប់កម្មវិធី One UI 2.0 beta ប៉ុន្តែសម្រាប់កាលបរិច្ឆេទជាក់លាក់នៃការដំណើរការទៅលើកម្មវិធីនេះនៅមិនទាន់ដឹងនៅឡើយទេ វាគ្រាន់តែមានការបញ្ជាក់ថាឆាប់ៗនេះហើយ! កម្មវិធី One UI 2.0 beta នេះគឺនឹងដំណើរការនៅក្នុងចក្រភពអង់គ្លេសសម្រាប់ម៉ូឌែល Galaxy S10e, Galaxy S10 និង Galaxy S10+ ដូចគ្នាទៅនឹងប្រទេសកូរ៉េខាងត្បូង អាល្លឺម៉ង់ សហរដ្ឋអាមេរិក និងចិន។

ជាក់ស្តែង ក្រុមហ៊ុនបច្ចេកវិទ្យា​Samsung នឹងធ្វើការដំណើរការ One UI 2.0 beta  នៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី ២១ ខែតុលានេះ ហើយសម្រាប់ចក្រភពអង់គ្លេស និងទីផ្សារជាច្រើនទៀតអាចនឹងនៅពេលប្រហាក់ប្រហែលគ្នាផងដែរ។ One UI 2.0 beta មានការនាំយកនូវ navigation gestures ថ្មី ការឌីស្សាញទៅលើ UI កាមេរ៉ា ការបន្ថែមទៅលើ PowerShare options និងជាច្រើនទៀតផងដែរ៕

image

image