Nokia 800 Tough គឺជាទូរស័ព្ទដែលមានរូបរាងស្រស់ស្អាតជាមួយនឹងជ័រស្វិតដ៏រឹងមាំរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ចាប់តាំងពីការវិលត្រឡប់របស់ស្មាតហ្វូនម៉ាកយីហោ Nokia ទៅលើទីផ្សារនោះ។ ទូរស័ព្ទនេះភ្ជាប់ជាមួយនឹងមុខងារជាច្រើនដែលគួរអោយចាប់អារម្មណ៍ដែលក្នុងនោះក៏មានការទ្រទ្រង់ទៅលើ Google Assistant និង Whatsapp ថែមទៀត។
ប្រសិនបើអ្នកចាប់អារម្មណ៍ទៅលើទូរស័ព្ទដែលមានរូបរាងស្វិតរឹងមាំនេះ ពេលនេះ YouTube channel ឈ្មោះថា Phước Phè Phỡn បានធ្វើការដោះមើលគ្រឿងក្នុងរបស់ទូរស័ព្ទ Nokia 800 Tough នេះផ្ទាល់ៗតែម្តង។ បន្ទាប់ពីការដោះទៅលើខ្ចៅចំនួន៨ រួចមួយនៅលើផ្នែកខាងក្រោយរបស់ទូរស័ព្ទនេះ យើងត្រូវធ្វើការដោះខ្ចៅខាងក្នុងចំនួន ១៣ ទៀតនៅក្រោម Motherboard និងថាមពលថ្មនោះ។
តោះទស្សនាការដោះមើលគ្រឿងក្នុងរបស់ Nokia 800 Tough ទាំងអស់គ្នា៖