ព័ត៌មាន

Huawei ចាប់ផ្តើមនិយាយរឿងក្នុងការលក់បច្ចេកវិទ្យា 5G ទៅកាន់ក្រុមហ៊ុនជាច្រើនរបស់សហរដ្ឋអាមេរិក

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ចាប់ផ្តើមធ្វើការពិភាក្សាដំណាក់កាលដំបូងជាមួយនឹងក្រុមហ៊ុនទូរគមនាគមន៍ជាច្រើនរបស់សហរដ្ឋអាមេរិកអំពីការផ្តល់នូវអាជ្ញាបណ្ណបច្ចេកវិទ្យាជំនាន់ទី ៥ ទៅកាន់ពួកគេនោះ។ តាមការបញ្ជាក់របស់​ Reuters អោយដឹងថា លោក Vincent Pang អនុប្រធានរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei និយាយដោយបញ្ជាក់អំពីកិច្ចព្រមព្រៀងរយៈពេលវែងឬ ការផ្តល់អោយតែម្តងនោះទៅលើក្រុមហ៊ុនជាច្រើនរបស់អាមេរិក។

គាត់បន្ថែមថា វាមានក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនដែលនិយាយជាមួយនឹងយើង ប៉ុន្តែវាអាចចំណាយពេលវេលាច្រើនក្នុងការបញ្ចប់ទៅលើរឿងនេះ។ ពួកគេបង្ហាញអំពីការចាប់អារម្មណ៍ទៅលើរឿងនេះផងដែរ។ កាលពីខែមុននេះ លោក Ren Zhengfei ដែលជាស្ថាបនិក និង CEO របស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏លើកឡើងអំពីការផ្តល់នូវអាជ្ញាបណ្ណទៅលើបច្ចេកវិទ្យារបស់ខ្លួនជាមួយនឹងការគិតកម្រៃតែម្តងប៉ុណ្ណោះរួមមានការប្រើប្រាស់នូវប៉ាតង់ 5G អាជ្ញាបណ្ណ កូដ និងការទ្រទ្រង់ជាច្រើនទៀតរបស់ Huawei ។

បច្ចុប្បន្ននេះ វាមិនមានក្រុមហ៊ុនផ្គត់ផ្គង់ទៅលើ 5G នៅឡើយទេដែលមានដើមកំណើតនៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែវាមានក្រុមហ៊ុនប្រកួតប្រជែងជាច្រើននៅអ៊ឺរ៉ុបដូចជា Ericsson និង Nokia ដែលលក់បច្ចេកវិទ្យានេះនៅក្នុងតម្លៃថ្លៃនោះ៕

image

image