ព័ត៌មាន

Huawei ត្រូវគេរាយការណ៍ថាកំពុងតែធ្វើការនៅលើថេប្លេតដំបូងបំផុតដែលមានអេក្រង់ Hole-Punch

វាហាក់ដូចជាក្រុមហ៊ុនបច្ចេកវិទ្យា Huawei មានគម្រោងក្នុងការធ្វើបដិវត្តទៅលើថេប្លេតស៊េរីថ្មីរបស់ខ្លួននៅឆ្នាំក្រោយនេះនោះគឺ MediaPad ដែលស្ថិតនៅក្រោមការអភិវឌ្ឍ ហើយវាមានភ្ជាប់ជាមួយនឹងមុខងារពិសេសៗជាច្រើនថែមទៀត។ តាមការបញ្ជាក់របស់ព័ត៌មាន 91Mobiles នេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei កំពុងតែធ្វើការនៅលើថេប្លេតថ្មីមួយដែលមានអេក្រង់ដែលមានការឌីស្សាញទៅលើអេក្រង់ Hole-Punch ហើយថេប្លេតនេះគឺមានលេខកូដ ‘Marx’។

Huawei Marx នេះមានភ្ជាប់ជាមួយនឹង​ magnetic keyboardនិងប៊ិច M-Pen stylusដែលងាយស្រួលប្រើប្រាស់មែនទែននៅលើថេប្លេត MediaPad M7 នេះ ប៉ុន្តែសម្រាប់ឈ្មោះរបស់ថេប្លេតនេះមិនមានការបញ្ជាក់នៅឡើយទេ។ សម្រាប់រូបភាព Render នេះមានការបង្ហាញថា ថេប្លេតនេះមានគែម Bezel ស្តើងមែនទែនបើធៀបជាមួយនឹង MediaPad M6 ហើយវាប្រហែលជាមានអេក្រង់ប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ថែមទៀត។

សម្រាប់ផ្នែកខាងក្រោយរបស់ថេប្លេតនេះគឺមានភ្ជាប់ជាមួយនឹងកាមេរ៉ាភ្លោះ ហើយនៅក្រោមកាមេរ៉ានេះគឺមានភ្លើង LED Flash ។ ផ្នែកខាងក្រោមនេះគឺមានរន្ធ USB Type-C និង Speaker ។ ការឌីស្សាញនេះគឺមានលក្ខណៈល្អប្រសើរជាងថេប្លេតជំនាន់មុនៗ។ ថេប្លេតនេះនឹងមានបន្ទះឈីប Kirin 990 processor, 8GB RAM/256GB និងថាមពលថ្មធំកាន់បានយូរថែមទៀត៕

image

image