ព័ត៌មាន

ការលក់ស្មាតហ្វូនដែលអាចបត់បាន Huawei Mate X ជាលក្ខណៈសកលកំពុងតែស្ថិតនៅក្នុងការពិភាក្សា

ស្មាតហ្វូនដែលអាចបត់បាន 5G របស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នោះគឺ Huawei Mate X នៅទីបំផុតបានដាក់លក់ហើយ ហើយវាក៏គ្រោងនឹងដាក់លក់នៅខែក្រោយនេះនៅក្នុងប្រទេសចិន ខណៈពេលដែលការលក់នៅលើពិភពលោកគឺស្ថិតនៅក្នុងការពិចារណានៅឡើយទេ។ នៅក្នុងការប្រកាសបង្ហាញខ្លួនដំបូងបំផុតនៅក្នុងព្រឹត្តិការណ៍ MWC 2019 នេះ ស្មាតហ្វូន Huawei Mate X បានធ្វើការពន្យារពេលទៅលើការលក់ជាច្រើនលើកមកហើយដោយសារតែវាត្រូវការកែលម្អរបន្ថែម ហើយក៏ត្រៀមសម្រេចចិត្តក្នុងការដាក់លក់ស្មាតហ្វូននេះនៅថ្ងៃទី ២៣ ខែតុលានេះ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ CNBC អ្នកនាំពាក្យរបស់ក្រុមហ៊ុន​ Huawei និយាយថា ក្រុមហ៊ុននៅក្នុងការពិភាក្សាក្នុងការដាក់លក់ស្មាតហ្វូននេះជាលក្ខណៈសកល។ អ្នកនាំពាក្យនិយាយថា យុទ្ធសាស្រ្តរបស់យើងគឺផ្អែកទៅលើក្រុមហ៊ុនចែកចាយ 5G ក្នុងការដាក់អោយដំណើរការនៅក្នុងតំបន់ផ្សេងៗគ្នា។ រហូតមកទល់ពេលនេះ ក្រុមហ៊ុន Huawei កំណត់ក្នុងការដាក់លក់ស្មាតហ្វូន Huawei Mate X នេះនៅក្នុងទីផ្សាររបស់ចិននៅថ្ងៃទី ១៥ ខែវិច្ឆិកានេះ។

ស្មាតហ្វូននេះមានអេក្រង់ OLED ដែលអាចបត់បានទំហំ 8-inches នៅពេលដែលវាបើក ហើយនៅពេលដែលវាបត់មានទំហំ 6.6 inches នៅខាងមុខ និងទំហំ 6.38 inches នៅខាងក្រោយ។ ស្មាតហ្វូន Huawei Mate X ដាក់លក់នៅក្នុងប្រទេសចិននៅក្នុងតម្លៃ 16,999 CNY (2400 USD, 2160 EUR)។ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏នឹងដាក់លក់ស្មាតហ្វូន Huawei Mate X ដែលមានបន្ទះឈីប Kirin 990 នៅក្នុងខែមីនា ឆ្នាំ ២០២០ ៕

image

image