ព័ត៌មាន

NOKIA 2 និង Nokia 5 ទទួលបានការអាប់ដេតសុវត្ថិភាពសម្រាប់ខែតុលា ឆ្នាំ ២០១៩

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ចាប់ផ្តើមធ្វើការអាប់ដេតជាប្រចាំខែសម្រាប់ខែតុលានេះនៅលើស្មាតហ្វូន Nokia 2 ។ សម្រាប់ការអាប់ដេតនៅលើ Nokia 2 នេះគឺមានទំហំ 80MB ។ គួរបញ្ជាក់ផងដែរថា កាលពីពេលមុននេះក្រុមហ៊ុន Nokia Mobile បញ្ជាក់ថា ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០១៩ ស្មាតហ្វូន Nokia 2 នឹងឈប់ទទួលបាននូវការអាប់ដេតទៀតហើយ។

ទន្ទឹមនឹងនេះផងដែរ Nokia 5 ដែលមានអាយុកាលជាង ២ ឆ្នាំកន្លះហើយនោះនៅលើទីផ្សារក៏ចាប់ផ្តើមទទួលបាននូវការអាប់ដេតសម្រាប់ខែតុលានេះផងដែរនៅលើ Android 9 Pie នេះ។ ការអាប់ដេតនេះគឺមានទំហំ 323.8MB ដែលមានលេខកូដ Android 9 Pie V6.19B សម្រាប់ខែតុលាឆ្នាំ ២០១៩ នេះ៕

image

image