ព័ត៌មាន

NOKIA MOBILE នឹងរៀបចំនូវកិច្ចប្រជុំមួយទៅលើការឌីស្សាញទៅលើអនាគតនៃស្មាតហ្វូន Nokia នៅថ្ងៃទី ៩ ខែវិច្ឆិកាក្នុងប្រទេសឥណ្ឌា

Nokia Community គឺជាកន្លែងដែលផ្តល់នូវគំនិត និងទស្សនៈល្អៗជាច្រើនសម្រាប់ស្មាតហ្វូន Nokia ហើយក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile បានកំណត់នូវកម្មវិធីក្នុងការប្រជុំគ្នាសម្រាប់ការឌីស្មាតហ្សាញទៅលើស្មាតហ្វូន Nokia នាពេលអនាគត នៅថ្ងៃទី ៩ ខែតុលានេះនៅក្នុងទីក្រុង New Delhi នៅក្នុងប្រទេសឥណ្ឌា។

“Let’s talk” គឺជាព្រឹត្តិការណ៍ជំនួបរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ដែលក្រុមហ៊ុនបច្ចេកវិទ្យានេះចង់ជួបជាមួយនឹងអ្នកគាំទ្រ និងទទួលនូវមតិយោបល់ជាច្រើនអំពីស្មាតហ្វូន Nokia ក្នុងពេលបច្ចុប្បន្ននេះ ហើយប្រហែលជាគំនិតទាំងនេះនឹងប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើននាពេលខាងមុខ។ សម្រាប់ប្រធានបទទី ១ នៃ “Let’s talk” series នេះគឺផ្តោតទៅលើការឌីស្សាញ។

សម្រាប់ការឌីស្សាញគឺជារឿងដ៏សំខាន់សម្រាប់គ្រប់ស្មាតហ្វូនទាំងអស់ ហើយស្មាតហ្វូនជាច្រើនសព្វថ្ងៃនេះគឺមានរូបរាងប្រហាក់ប្រហែលគ្នា ហើយប្រសិនបើអ្នកភ្ជាប់ជាមួយនឹង Case នោះវាពិតជាពិបាកក្នុងការសម្គាល់អំពីម៉ាកយីហោរបស់ស្មាតហ្វូនទាំងនេះណាស់៕

image

image